{"asset":"news","key":"9714","locale":"km","id":"news:9714:km","entityId":"news:9714","canonicalUrl":"https://www.kps-tv.com/km/news/detail/9714","state":"ready","title":"ចម្លាក់ «ប្រេត» មានអាយុកាលជាង ៩០០ឆ្នាំ នៅប្រាសាទតានៃ ខេត្តសៀមរាប","summary":"ចម្លាក់ «ប្រេត» ដែលស្ថិតនៅហោជាងខ្លោងទ្វារខាងកើតនៃប្រាសាទតានៃ ក្នុងតំបន់អង្គរ ខេត្តសៀមរាប គឺជាស្នាដៃសិល្បៈបុរាណដ៏មានតម្លៃមួយរបស់ខ្មែរ ដែលបង្ហាញពីជំនឿ សាសនា និងទស្សនៈរបស់មនុស្សក្នុងសង្គមខ្មែរនាសម័យបុរាណ។ ចម្លាក់នេះត្រូវបានគេជឿថា មានអាយុកាលជាង ៩០០ឆ្នាំ និងមានទំនាក់ទំនងនឹងសិល្បៈសម័យព្រះបាទជ័យវរ្ម័នទី៧។","body":"ចម្លាក់ «ប្រេត» ដែលស្ថិតនៅហោជាងខ្លោងទ្វារខាងកើតនៃប្រាសាទតានៃ ក្នុងតំបន់អង្គរ ខេត្តសៀមរាប គឺជាស្នាដៃសិល្បៈបុរាណដ៏មានតម្លៃមួយរបស់ខ្មែរ ដែលបង្ហាញពីជំនឿ សាសនា និងទស្សនៈរបស់មនុស្សក្នុងសង្គមខ្មែរនាសម័យបុរាណ។ ចម្លាក់នេះត្រូវបានគេជឿថា មានអាយុកាលជាង ៩០០ឆ្នាំ និងមានទំនាក់ទំនងនឹងសិល្បៈសម័យព្រះបាទជ័យវរ្ម័នទី៧។\nតាមការបកស្រាយផ្នែកជំនឿព្រះពុទ្ធសាសនា ចម្លាក់នេះត្រូវបានភ្ជាប់ទៅនឹងព្រះអវលោកេសូរ ដែលតំណាងឱ្យមេត្តាករុណា និងការជួយសង្គ្រោះសត្វលោកឱ្យរួចផុតពីទុក្ខវេទនា។ រូបភាពប្រេតនៅលើចម្លាក់បង្ហាញពីគំនិតជំនឿអំពីផលនៃអំពើបាប និងការរងទុក្ខនៅក្នុងវដ្តសង្សារ ដែលជាផ្នែកមួយនៃការបង្ហាញទស្សនៈសាសនាតាមរយៈសិល្បៈខ្មែរ។\n\nក្រៅពីតម្លៃផ្នែកសាសនា ចម្លាក់ «ប្រេត» ក៏ជាភស្តុតាងបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់ជាងចម្លាក់ខ្មែរបុរាណ ក្នុងការបង្កើតស្នាដៃដែលមានអត្ថន័យជ្រាលជ្រៅ។ សព្វថ្ងៃ ចម្លាក់នេះជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ដែលគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យសិក្សាស្វែងយល់ ដើម្បីចូលរួមថែរក្សា និងផ្សព្វផ្សាយតម្លៃសិល្បៈ វប្បធម៌ និងជំនឿបុរាណរបស់កម្ពុជាឱ្យបានគង់វង្ស។\nចម្លាក់ប្រេត ក៏មានទំនាក់ទំនងនឹងកិច្ចជំនឿបោះបាយបិណ្ឌ ដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន ទាំងអស់នេះសុទ្ធតែបង្ហាញនូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរ៕","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10796","languageVersionId":"2303","visibilityVersion":"4","versionToken":"a1.Di2C6ZQ-iO8DwVO8qUr3r8WKiUObKcGpXDaY5uFc32E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T08:43:44Z"}