{"asset":"news","key":"9722","locale":"km","id":"news:9722:km","entityId":"news:9722","canonicalUrl":"https://www.kps-tv.com/km/news/detail/9722","state":"ready","title":"UN៖កោតសរសើរកងទ័ពកម្ពុជាបានលះបង់កម្លាំងកាយ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារជីវិតប្រជាជនក្នុងតំបន់ដែលកំពុងជួបបញ្ហាប្រឈម","summary":"កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៥ ជុំវិញពិភពលោក ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងជួយដល់ប្រជាជនដែលងាយរងគ្រោះក្នុងតំបន់ដែលកំពុងជួបប្រទះបញ្ហាប្រឈម។ នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះ។","body":"កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៥ ជុំវិញពិភពលោក ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងជួយដល់ប្រជាជនដែលងាយរងគ្រោះក្នុងតំបន់ដែលកំពុងជួបប្រទះបញ្ហាប្រឈម។នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះ។\n ការចូលរួមបេសកកម្មនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខអន្តរជាតិ។ កងកម្លាំងទាំងនេះបានលះបង់ពេលវេលា និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីបំពេញភារកិច្ចការពារជីវិត និងជួយសង្គ្រោះប្រជាជនដែលត្រូវការការការពារ។\n\n ជាមួយគ្នានេះ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងយោធា និងនគរបាលកម្ពុជាទាំងនេះ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងបុព្វហេតុសន្តិភាពពិភពលោក។ យើងសូមសម្តែងការដឹងគុណចំពោះវីរជនទាំងអស់ ដែលបានបំពេញបេសកកម្មដោយការទទួលខុសត្រូវ ភាពក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសន្តិភាព និងសុខុមាលភាពរបស់មនុស្សជាតិ។\n ការកោតសរសើរនេះកើតឡើងចំពេលប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ ខណៈកងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំងនេះត្រូវឃ្លាតឆ្ងាយពីមាតុភូមិ និងមនុស្សជាទីស្រឡាញ់ ដើម្បីបំពេញភារកិច្ចនៅក្រៅប្រទេស៕","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10793","languageVersionId":"2294","visibilityVersion":"5","versionToken":"a1.TnqLQTgk-CqE8sFY2tOasJAHENM5GVkuw2uz3vRxEtU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-09T10:27:31Z"}