# UN៖កោតសរសើរកងទ័ពកម្ពុជាបានលះបង់កម្លាំងកាយ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារជីវិតប្រជាជនក្នុងតំបន់ដែលកំពុងជួបបញ្ហាប្រឈម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9722>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10793","languageVersionId":"2294","visibilityVersion":"5","versionToken":"a1.TnqLQTgk-CqE8sFY2tOasJAHENM5GVkuw2uz3vRxEtU"}

Original publication: 2026-10-09T10:27:31Z

កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៥ ជុំវិញពិភពលោក ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងជួយដល់ប្រជាជនដែលងាយរងគ្រោះក្នុងតំបន់ដែលកំពុងជួបប្រទះបញ្ហាប្រឈម។ នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះ។

កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៥ ជុំវិញពិភពលោក ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងជួយដល់ប្រជាជនដែលងាយរងគ្រោះក្នុងតំបន់ដែលកំពុងជួបប្រទះបញ្ហាប្រឈម។នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះ។
 ការចូលរួមបេសកកម្មនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខអន្តរជាតិ។ កងកម្លាំងទាំងនេះបានលះបង់ពេលវេលា និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីបំពេញភារកិច្ចការពារជីវិត និងជួយសង្គ្រោះប្រជាជនដែលត្រូវការការការពារ។

 ជាមួយគ្នានេះ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងយោធា និងនគរបាលកម្ពុជាទាំងនេះ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងបុព្វហេតុសន្តិភាពពិភពលោក។ យើងសូមសម្តែងការដឹងគុណចំពោះវីរជនទាំងអស់ ដែលបានបំពេញបេសកកម្មដោយការទទួលខុសត្រូវ ភាពក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសន្តិភាព និងសុខុមាលភាពរបស់មនុស្សជាតិ។
 ការកោតសរសើរនេះកើតឡើងចំពេលប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ ខណៈកងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំងនេះត្រូវឃ្លាតឆ្ងាយពីមាតុភូមិ និងមនុស្សជាទីស្រឡាញ់ ដើម្បីបំពេញភារកិច្ចនៅក្រៅប្រទេស៕

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


