{"asset":"news","key":"9725","locale":"km","id":"news:9725:km","entityId":"news:9725","canonicalUrl":"https://www.kps-tv.com/km/news/detail/9725","state":"ready","title":"ព្យុះទី២៨និងព្យុះទី២៩នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ក្រសួងធនធានទឹក ឲ្យពលរដ្ឋប្រុងប្រយ័ត្ន អំឡុងបុណ្យភ្ជុំបិណ្ឌ","summary":"ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងពីស្ថានភាពអាកាសធាតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបង្កើនការប្រុងប្រយ័ត្ន ខណៈអាកាសធាតុអាចបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងសកម្មភាពផ្សេងៗ។ ក្រសួងបានបញ្ជាក់ថា ព្យុះទី២៨ ឈ្មោះ ណូឡូ (Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទាំងពីរនោះទេ។","body":"ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងពីស្ថានភាពអាកាសធាតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបង្កើនការប្រុងប្រយ័ត្ន ខណៈអាកាសធាតុអាចបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងសកម្មភាពផ្សេងៗ។\n\nក្រសួងបានបញ្ជាក់ថា ព្យុះទី២៨ ឈ្មោះ ណូឡូ (Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទាំងពីរនោះទេ។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ប្រទេសកម្ពុជាអាចមានពពកច្រើន ភ្លៀងធ្លាក់រាយប៉ាយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈរលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។\nដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងការជួបជុំក្រុមគ្រួសារនាឱកាសបុណ្យប្រពៃណីជាតិខ្មែរ។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10791","languageVersionId":"2288","visibilityVersion":"4","versionToken":"a1.kxJ28ZPSlUeDqyEh4gq5jB5UGGz9aI8S-pLlb5ohDmk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-10T01:10:11Z"}