# ព្យុះទី២៨និងព្យុះទី២៩នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ក្រសួងធនធានទឹក ឲ្យពលរដ្ឋប្រុងប្រយ័ត្ន អំឡុងបុណ្យភ្ជុំបិណ្ឌ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9725>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10791","languageVersionId":"2288","visibilityVersion":"4","versionToken":"a1.kxJ28ZPSlUeDqyEh4gq5jB5UGGz9aI8S-pLlb5ohDmk"}

Original publication: 2026-10-10T01:10:11Z

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងពីស្ថានភាពអាកាសធាតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបង្កើនការប្រុងប្រយ័ត្ន ខណៈអាកាសធាតុអាចបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងសកម្មភាពផ្សេងៗ។ ក្រសួងបានបញ្ជាក់ថា ព្យុះទី២៨ ឈ្មោះ ណូឡូ (Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទាំងពីរនោះទេ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងពីស្ថានភាពអាកាសធាតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបង្កើនការប្រុងប្រយ័ត្ន ខណៈអាកាសធាតុអាចបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងសកម្មភាពផ្សេងៗ។

ក្រសួងបានបញ្ជាក់ថា ព្យុះទី២៨ ឈ្មោះ ណូឡូ (Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទាំងពីរនោះទេ។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ប្រទេសកម្ពុជាអាចមានពពកច្រើន ភ្លៀងធ្លាក់រាយប៉ាយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈរលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងការជួបជុំក្រុមគ្រួសារនាឱកាសបុណ្យប្រពៃណីជាតិខ្មែរ។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


