{"asset":"news","key":"9726","locale":"km","id":"news:9726:km","entityId":"news:9726","canonicalUrl":"https://www.kps-tv.com/km/news/detail/9726","state":"ready","title":"សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងជឿជាក់លើគោលដៅកំណើនពីរខ្ទង់","summary":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៨,០២% ក្នុងឆ្នាំ២០២៥ និង ៩,០១% ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦។ សមិទ្ធផលនេះបានបង្ហាញពីវឌ្ឍនភាពនៃសេដ្ឋកិច្ចវៀតណាម និងសមត្ថភាពក្នុងការរក្សាកំណើនក្នុងកម្រិតខ្ពស់។","body":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៨,០២% ក្នុងឆ្នាំ២០២៥ និង ៩,០១% ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦។ សមិទ្ធផលនេះបានបង្ហាញពីវឌ្ឍនភាពនៃសេដ្ឋកិច្ចវៀតណាម និងសមត្ថភាពក្នុងការរក្សាកំណើនក្នុងកម្រិតខ្ពស់។\n\n ថ្លែងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមបែបនេះក្នុងឱកាសជំនួបពិភាក្សាការងារនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។\n\n ជាមួយគ្នានេះ សម្តេចធិបតីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ វៀតណាមនឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពីរខ្ទង់ ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ខួបមួយរយឆ្នាំទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10790","languageVersionId":"2285","visibilityVersion":"4","versionToken":"a1.SsGdQWleN20c79-1UaWOBgdRpYaWApYX79n7Del6To4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-10T01:27:20Z"}