{"asset":"news","key":"9727","locale":"km","id":"news:9727:km","entityId":"news:9727","canonicalUrl":"https://www.kps-tv.com/km/news/detail/9727","state":"ready","title":"កិច្ចប្រជុំពិនិត្យរបាយការណ៍ EIA លើគម្រោងរោងចក្រផលិតស័ង្កសីអុកស៊ីត នៅខេត្តព្រះសីហនុ","summary":"កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស័ង្កសីអុកស៊ីត (Zinc Oxide) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ. ក នៅតំបន់សេដ្ឋកិច្ចពិសេស ISI ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន។","body":"កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស័ង្កសីអុកស៊ីត (Zinc Oxide) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេស ISI ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន។\n\nតាមការបញ្ជាក់របស់ក្រុមហ៊ុន រោងចក្រនេះមានសមត្ថភាពផលិតស័ង្កសីអុកស៊ីតចន្លោះពី ៣០.០០០ ទៅ ៥០.០០០ តោនក្នុងមួយឆ្នាំ។\n\nក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្តបានស្នើឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពខ្យល់ ការការពារសុខភាព និងសុវត្ថិភាពកម្មករ និងប្រជាពលរដ្ឋ ការរៀបចំផែនការឆ្លើយតបគ្រាអាសន្ន ព្រមទាំងវិធានការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងហានិភ័យការងារ។\n\nជាលទ្ធផល អង្គប្រជុំបានគាំទ្រជាគោលការណ៍ចំពោះគម្រោងនេះ ដោយតម្រូវឱ្យក្រុមហ៊ុនប្រឹក្សាយោបល់កែសម្រួលរបាយការណ៍ EIA ឱ្យស្របតាមមតិយោបល់របស់អង្គប្រជុំ។ ចំណុចសំខាន់ៗដែលត្រូវបញ្ជាក់បន្ថែមរួមមាន សមីការគីមី សង្វាក់ផលិតកម្ម សុវត្ថិភាពការងារ និងការគ្រប់គ្រងសំណល់រឹង សំណល់រាវ និងវត្ថុធាតុដើម ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពបរិស្ថាន។\n\nសូមបញ្ជាក់ថា ស័ង្កសីអុកស៊ីតជាសមាសធាតុគីមីមានទម្រង់ជាម្សៅពណ៌ស ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មកៅស៊ូ ប្លាស្ទិក ថ្នាំលាប សេរ៉ាមិច គ្រឿងអេឡិចត្រូនិក ព្រមទាំងផលិតផលវេជ្ជសាស្ត្រ និងគ្រឿងសម្អាង៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11001","languageVersionId":"2282","visibilityVersion":"7","versionToken":"a1.R1qMJIB3RfNvaWrktNXAeFOZP2JUw-hqmdd8KdchVYU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-10T02:36:39Z"}