{"asset":"news","key":"9729","locale":"km","id":"news:9729:km","entityId":"news:9729","canonicalUrl":"https://www.kps-tv.com/km/news/detail/9729","state":"ready","title":"បើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវដឹង! កំណត់ល្បឿនតាមប្រភេទយានយន្ត ដើម្បីសុវត្ថិភាព","summary":"ដើម្បីបង្កើនសុវត្ថិភាពក្នុងឳកាសពីធីបុណ្យភ្ជុំបិណ្ឌនេះអ្នកបើកបរដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គួរយល់ដឹងឱ្យបានច្បាស់អំពីល្បឿនអប្បបរមា និងអតិបរមាដែលបានកំណត់តាមប្រភេទយានយន្ត។ ល្បឿនទាបបំផុត(អប្បបរមា) និងខ្ពស់បំផុត(អតិបរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖ - ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល - ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺមីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ - ល្បឿន 60 - 80km/h រថយន្តសណ្តោង សឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត ចំពោះទីតាំងដែលមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវគោរពតាមការកំណត់នៅលើផ្លាកសញ្ញាជាកំហិត ជំនួសឱ្យល្បឿនអតិបរមាទូទៅតាមប្រភេទយានយន្ត។","body":"ដើម្បីបង្កើនសុវត្ថិភាពក្នុងឳកាសពីធីបុណ្យភ្ជុំបិណ្ឌនេះអ្នកបើកបរដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គួរយល់ដឹងឱ្យបានច្បាស់អំពីល្បឿនអប្បបរមា និងអតិបរមាដែលបានកំណត់តាមប្រភេទយានយន្ត។\n ល្បឿនទាបបំផុត(អប្បបរមា) និងខ្ពស់បំផុត(អតិបរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖\n - ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល\n - ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺមីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ\n - ល្បឿន 60 - 80km/h រថយន្តសណ្តោង សឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត\n ចំពោះទីតាំងដែលមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវគោរពតាមការកំណត់នៅលើផ្លាកសញ្ញាជាកំហិត ជំនួសឱ្យល្បឿនអតិបរមាទូទៅតាមប្រភេទយានយន្ត។ ដោយឡែក នៅតាមផ្លូវកោង និងច្រកចូលពីផ្លូវចំហៀងទៅកាន់ផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបន្ថយល្បឿនមកត្រឹម ៤០ គីឡូម៉ែត្រក្នុងមួយម៉ោងសិន មុននឹងបង្កើនល្បឿនដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ស្របតាមលក្ខខណ្ឌដែលបានកំណត់។\n\n លើសពីនេះ នៅតាមទីតាំងដែលតម្រូវឱ្យអ្នកបើកបរបន្ថយល្បឿន ក៏មានការដាក់គំនូសរំញ័រ (Rumble Stripes) ដើម្បីផ្តល់សញ្ញាដាស់តឿន និងជួយឱ្យអ្នកបើកបរប្រុងប្រយ័ត្នបានទាន់ពេលវេលា។ ដូច្នេះ អ្នកប្រើប្រាស់ផ្លូវគួរតែគោរពល្បឿនកំណត់ សង្កេតផ្លាកសញ្ញាចរាចរណ៍ និងបន្ថយល្បឿននៅតាមទីតាំងប្រឈមនឹងហានិភ័យ ដើម្បីរួមចំណែកការពារសុវត្ថិភាពអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10788","languageVersionId":"2279","visibilityVersion":"5","versionToken":"a1.Pv3gyLYbBGwg745Uv4AB0Pi9NEpmmYJHC2W-iwonEXs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-10T03:34:12Z"}