{"asset":"news","key":"9731","locale":"km","id":"news:9731:km","entityId":"news:9731","canonicalUrl":"https://www.kps-tv.com/km/news/detail/9731","state":"ready","title":"ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង មិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦","summary":"សេវារថយន្តក្រុងឥតគិតថ្លៃរវាងភ្នំពេញ និងខេត្តព្រះសីហនុ មានចាប់ពីថ្ងៃទី៩ ដល់១៣ ខែតុលា ឆ្នាំ២០២៦ ដោយចេញពីវេទិកា ៧មករា ក្រុងព្រះសីហនុ ចាប់ពីម៉ោង៦:៣០ ដល់១១:៣០ព្រឹក។","body":"សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅរាជធានីភ្នំពេញវិញ គោលដៅចេញដំណើរវេទិកា ៧មករា ក្រុងព្រះសីហនុ ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។\n\n ដើម្បីសម្រួលដល់ការងារខាងលើ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលសង្កាត់លេខ៣ ចូលរួមសហការ និងសម្របសម្រួលនៅទីធ្លាវេទិកា ៧មករា ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដូចខាងក្រោម៖\n ១- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៥ ៥៥៤ ៤២៦\n ២- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣២១ ០១០\n ៣- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣៧២ ៤២៨ / ០១៦ ៣៧៥ ៤៩៨\n ៤- ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១០ ៩៩៩ ១៨៦\n ៥- ថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៥៧៦ ៣៧៣ / ០១៦ ៦៥៧ ០៦១","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10950","languageVersionId":"2706","visibilityVersion":"6","versionToken":"a1.PFyLEfeLkr4D2Kh2m9TzkIMy8v3-nT7-XGvpdPfZDPA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-10T06:27:10Z"}