{"asset":"news","key":"9753","locale":"km","id":"news:9753:km","entityId":"news:9753","canonicalUrl":"https://www.kps-tv.com/km/news/detail/9753","state":"ready","title":"កម្លាំងកងរាជអាវុធហត្ថខេត្តកែប បង្កើនការល្បាត និងពង្រឹងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ","summary":"កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តកែប សហការជាមួយកម្លាំងក្រុង និងស្រុក បង្កើនការល្បាត និងប្រចាំការ ដើម្បីរក្សាសន្តិសុខក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។","body":"ខេត្តកែប៖ កាលពីថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុង និងស្រុក បានចេញប្រតិបត្តិការល្បាតចល័ត និងដាក់កម្លាំងប្រចាំការតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកែប។\n\n ប្រតិបត្តិការនេះមានគោលបំណងពង្រឹងការការពារសន្តិសុខ សុវត្ថិភាពសាធារណៈ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលអាចកើតមាន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងភូមិសាស្ត្រខេត្តកែប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។\n\n តាមរយៈការបង្កើនការយាមល្បាត និងការត្រៀមកម្លាំងអន្តរាគមន៍នេះ កងរាជអាវុធហត្ថខេត្តកែប បន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើតបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11002","languageVersionId":"2691","visibilityVersion":"6","versionToken":"a1.yqLvJeilj-HUTNCLn7p3IdfpzcBsWPIpAIbTkHTQ75I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-11T02:09:03Z"}