{"asset":"news","key":"9782","locale":"km","id":"news:9782:km","entityId":"news:9782","canonicalUrl":"https://www.kps-tv.com/km/news/detail/9782","state":"ready","title":"ឯកឧត្តម ហង់ជួន ណារ៉ុន នាំយកអំណោយ និងថវិកាឧបត្ថម្ភជូនកងទ័ពនៅខេត្តព្រះវិហារ","summary":"ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចុះសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានទ័ពពិសេស ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ប្រតិភូបាននាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងទ័ព ដើម្បីជួយសម្រួលជីវភាព និងគាំទ្រដល់ការបំពេញភារកិច្ចការពារជាតិ។","body":"ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចុះសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានទ័ពពិសេស ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ប្រតិភូបាននាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងទ័ព ដើម្បីជួយសម្រួលជីវភាព និងគាំទ្រដល់ការបំពេញភារកិច្ចការពារជាតិ។\n\nក្នុងជំនួបសំណេះសំណាល ឯកឧត្តមបានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសម្តែងការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងការការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។ ឯកឧត្តមក៏បានបញ្ជាក់ពីការបន្តគាំទ្រសុខុមាលភាពកងទ័ព និងគ្រួសារ ជាពិសេសការលើកកម្ពស់ឱកាសសិក្សារបស់កូនចៅកងទ័ព តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមព្រំដែន ការពង្រីកសាលារៀន កម្មវិធីអាហារូបករណ៍ និងការផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។\n\nជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងជំរុញការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យកងទ័ពបន្តប្រកាន់ខ្ជាប់វិន័យ សាមគ្គីភាព និងស្មារតីស្នេហាជាតិ ព្រមទាំងបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តគាំទ្រតម្រូវការចាំបាច់របស់កងទ័ព ដើម្បីរួមចំណែកពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំ។","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11586","languageVersionId":"3432","visibilityVersion":"5","versionToken":"a1.60Kg4-zh5be20fAXkVsT0nYQ502cjjPxvZkMqZDlZr4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-12T01:59:09Z"}