# កម្ពុជា-ថៃ និងជួបគ្នានៅទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍នៅថ្ងៃទី១៤ខែតុលាខាងមុខនេះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9783>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11585","languageVersionId":"3436","visibilityVersion":"5","versionToken":"a1.MTGV9mdujrMu1e4aJ2uQFNWS3Upnc-X1ecAmh3Ixexw"}

Original publication: 2026-10-12T02:49:03Z

នេះជាទិដ្ឋភាពនៃវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ ដែលគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។ សូមរម្លឹកថា កិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាភ្នាក់ងារតំណាងកម្ពុជា ខណៈភាគីថៃដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ស៊ីហាស័ក្ត ភួងកេតកែវ។

នេះជាទិដ្ឋភាពនៃវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ ដែលគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។

 សូមរម្លឹកថា កិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាភ្នាក់ងារតំណាងកម្ពុជា ខណៈភាគីថៃដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ស៊ីហាស័ក្ត ភួងកេតកែវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រតិភូជំនាញច្បាប់កម្ពូជានៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា រវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ការចូលរួមនេះធ្វើឡើងក្នុងក្របខ័ណ្ឌយន្តការផ្សះផ្សាដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដោយមានគណៈប្រតិភូមន្ត្រីជំនាញច្បាប់កម្ពុជាចូលរួមតាមតួនាទីដែលបានកំណត់

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


