{"asset":"news","key":"9785","locale":"km","id":"news:9785:km","entityId":"news:9785","canonicalUrl":"https://www.kps-tv.com/km/news/detail/9785","state":"ready","title":"ធនាគារ កសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម ប្ដេជ្ញាពង្រីកអាជីវកម្មនៅកម្ពុជាបន្ថែម!","summary":"លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃធនាគារ កសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម (អាហ្រ្គីប៊ែង)សាខាកម្ពុជា ដឹកនាំដោយលោក To Huy Vu ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។ ជាកិច្ចចាប់ផ្ដើមលោក To Huy Vu បានជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ និងការប្តេជ្ញាបន្តពង្រីកអាជីវកម្មនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីឱកាសក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមទៀត ស្របពេលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមកំពុងកើនឡើង។","body":"លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃធនាគារ កសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម (អាហ្រ្គីប៊ែង)សាខាកម្ពុជា ដឹកនាំដោយលោក To Huy Vu ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។\n\nជាកិច្ចចាប់ផ្ដើមលោក To Huy Vu បានជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ និងការប្តេជ្ញាបន្តពង្រីកអាជីវកម្មនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីឱកាសក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមទៀត ស្របពេលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមកំពុងកើនឡើង។ លោកក៏បានលើកឡើងពីសក្តានុពលនៃបណ្តាញអតិថិជនរបស់ធនាគារ អាហ្គ្រីប៊ែង ដែលជាកត្តារួមចំណែកក្នុងការភ្ជាប់ទំនាក់ទំនងអ្នកវិនិយោគវៀតណាមមកកាន់កម្ពុជា ដើម្បីជំរុញឱកាសវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការថែមទៀតផងដែរ។\n\nជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការបន្តពង្រីកប្រតិបត្តិការនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យធនាគារក្នុងការគាំទ្រពាណិជ្ជកម្ម ការវិនិយោគ និងផលិតកម្ម។ លោកជំទាវក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងប្រទេសទាំងពីរ ក្នុងការសម្រួលការទូទាត់ និងជំរុញពាណិជ្ជកម្ម និងការប្រើប្រាស់រូបិយវត្ថុជាតិផងដែរ៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11583","languageVersionId":"3457","visibilityVersion":"5","versionToken":"a1.2Z5qcNZEW1gcf7WBK5yer1OcZ4MC8Z8cPRM1xF_5-QY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-12T03:18:31Z"}