{"asset":"news","key":"9812","locale":"km","id":"news:9812:km","entityId":"news:9812","canonicalUrl":"https://www.kps-tv.com/km/news/detail/9812","state":"ready","title":"សមត្ថកិច្ចរកឃើញកញ្ឆាសង្ស័យជាង ៤៨គីឡូក្រាម លាក់ក្នុងវ៉ាលីអ្នកដំណើរបរទេស ២នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ","summary":"មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆាសរុប ៨៥ដុំ ទម្ងន់សុទ្ធ ៤៨.១៥៨ក្រាម ក្នុងករណីពីរផ្សេងគ្នា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ វត្ថុតាងទាំងនេះត្រូវបានរកឃើញពីអ្នកដំណើរបរទេសចំនួន ២នាក់។","body":"មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆាសរុប ៨៥ដុំ ទម្ងន់សុទ្ធ ៤៨.១៥៨ក្រាម ក្នុងករណីពីរផ្សេងគ្នា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ វត្ថុតាងទាំងនេះត្រូវបានរកឃើញពីអ្នកដំណើរបរទេសចំនួន ២នាក់។\n\nតាមរបាយការណ៍ ករណីទី១ កើតឡើងនៅម៉ោង ៨:៣៥នាទីព្រឹក ដោយសមត្ថកិច្ចរកឃើញកញ្ឆាសង្ស័យ ៤៦ដុំ ទម្ងន់ ២៣.០៤៦ក្រាម។ ចំណែកករណីទី២ កើតឡើងនៅម៉ោង ៨:០៥នាទីយប់ ដោយរកឃើញកញ្ឆាសង្ស័យ ៣៩ដុំ ទម្ងន់ ២៥.១១២ក្រាម។ ក្នុងករណីទាំងពីរ គ្រឿងញៀនសង្ស័យត្រូវបានលាក់ទុកក្នុងវ៉ាលីសម្លៀកបំពាក់។\n\nក្រោយបញ្ចប់នីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទៅអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11580","languageVersionId":"3707","visibilityVersion":"5","versionToken":"a1.yIhW3QFiigj7ttsbYXb9NJVoHf2l5vCu2ox-6o7lp50"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-12T06:58:03Z"}