{"asset":"news","key":"9817","locale":"km","id":"news:9817:km","entityId":"news:9817","canonicalUrl":"https://www.kps-tv.com/km/news/detail/9817","state":"ready","title":"បើកខ្សែដឹកជញ្ជូនថ្មី «ណានជីង–អឺរ៉ុប» រថយន្តផលិតក្នុងប្រទេសចិនមានផ្លូវនាំចេញថ្មីមួយទៀត!","summary":"កប៉ាល់ដឹករថយន្តប្រភេទ Ro-Ro ឈ្មោះ «ក្វាងរ៉ុង»ដែលទើបសាងសង់ថ្មីនៅខេត្តជាំងស៊ូ ប្រទេសចិន នៅថ្ងៃទី ១១ម្សិលមិញ បានដឹករថយន្តថាមពលថ្មីផលិតក្នុងប្រទេសចិនចំនួន ១,៥៣០ គ្រឿង ចេញដំណើរពីតំបន់កំពង់ផែឡុងថាន នៃកំពង់ផែណានជីង ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ក្នុងការធ្វើដំណើរលើកដំបូងរបស់ខ្លួន។ នេះគឺជាខ្សែដឹកជញ្ជូនរថយន្តតាមសមុទ្រដោយផ្ទាល់ថ្មីមួយទៀតរបស់កំពង់ផែណានជីង បន្ទាប់ពីខ្សែដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។","body":"កប៉ាល់ដឹករថយន្តប្រភេទ Ro-Ro ឈ្មោះ «ក្វាងរ៉ុង»ដែលទើបសាងសង់ថ្មីនៅខេត្តជាំងស៊ូ ប្រទេសចិន នៅថ្ងៃទី ១១ម្សិលមិញ បានដឹករថយន្តថាមពលថ្មីផលិតក្នុងប្រទេសចិនចំនួន ១,៥៣០ គ្រឿង ចេញដំណើរពីតំបន់កំពង់ផែឡុងថាន នៃកំពង់ផែណានជីង ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ក្នុងការធ្វើដំណើរលើកដំបូងរបស់ខ្លួន។\n\nនេះគឺជាខ្សែដឹកជញ្ជូនរថយន្តតាមសមុទ្រដោយផ្ទាល់ថ្មីមួយទៀតរបស់កំពង់ផែណានជីង បន្ទាប់ពីខ្សែដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។\nការបើកខ្សែដឹកជញ្ជូនថ្មីនេះ នឹងជួយពង្រីកបណ្តាញផ្លូវដឹកជញ្ជូនតាមសមុទ្រអន្តរជាតិរបស់កំពង់ផែណានជីង និងផ្តល់ជម្រើសដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញរថយន្តផលិតក្នុងប្រទេសចិនទៅកាន់ទីផ្សារអឺរ៉ុប ដែលមានអត្ថប្រយោជន៍កាន់តែប្រសើរផ្នែកថ្លៃដឹកជញ្ជូន និងរយៈពេលដឹកជញ្ជូន។","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11575","languageVersionId":"3636","visibilityVersion":"5","versionToken":"a1.0ezJZ7UtIClfPTTnk9bb-rSYUgzH4AGfcika6MMj9aM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-12T08:49:10Z"}