{"asset":"news","key":"9824","locale":"km","id":"news:9824:km","entityId":"news:9824","canonicalUrl":"https://www.kps-tv.com/km/news/detail/9824","state":"ready","title":"ព្យុះទី២៩ «កូហ្គូម៉ា» វិវត្តជាព្យុះសង្ឃរា និងបន្តជះឥទ្ធិពលលើកម្ពុជា រយៈពេល ៣ថ្ងៃជាប់គ្នា","summary":"ព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) បានវិវត្តទៅជាព្យុះសង្ឃរា ហើយនៅតែបន្តជះឥទ្ធិពលលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ។ យោងតាមការព្យាករ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួលរួមមាន៖ តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។","body":"ព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) បានវិវត្តទៅជាព្យុះសង្ឃរា ហើយនៅតែបន្តជះឥទ្ធិពលលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ។\n យោងតាមការព្យាករ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួលរួមមាន៖\n តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។\n\n តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣១°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។\n តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៥០% ខណៈកម្ពស់រលកសមុទ្រមានចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។\n\n អាជ្ញាធរនិងស្ថាប័នជំនាញសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ និងប្រជានេសាទ ព្រមទាំងអ្នកធ្វើដំណើរតាមផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្របោកបក់ខ្លាំង៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11587","languageVersionId":"3666","visibilityVersion":"5","versionToken":"a1.KDj2jv6fOBEEN629Ft-UiJiktAISLVVkCHBekRiL8pU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-13T01:15:17Z"}