# អ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធទាំងស្រុងចំពោះការលើកឡើងខុសការពិតរបស់លោក សម រង្ស៊ីថា «កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9825>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11570","languageVersionId":"3670","visibilityVersion":"4","versionToken":"a1.Zkp36_k1G68-nj_-u2yh8eXTicuHuGhRvzxiT-Upbfk"}

Original publication: 2026-10-13T01:23:08Z

ឯកឧត្ដម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា៖កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា៖ «កាលពី ២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជាបានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។ ព័ត៌មាននេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។

 អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបដិសេធទាំងស្រុងចំពោះការលើកឡើងខុសការពិតនេះ ហើយសូមបញ្ជាក់ជាថ្មីម្តងទៀតថា គឺភាគីថៃជាអ្នកបាញ់មុន។ បញ្ហានេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ និង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ច្បាស់លាស់រួចហើយ។ ដូច្នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត៖

 ទី១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។

 ទី២. ប្រសិនបើពិតជាបាននិយាយមែន លោក សម រង្ស៊ី ត្រូវចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ពីព្រោះការនិយាយបែបនេះគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។

 ទី៣. ក្នុងករណីដែលលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានផ្សាយទេ មានន័យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន។
 អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្ឃឹមថា លោក សម រង្ស៊ី មានសេចក្តីក្លាហានក្នុងការចេញមុខមកបញ្ជាក់រឿងនេះ។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References