{"asset":"news","key":"9826","locale":"km","id":"news:9826:km","entityId":"news:9826","canonicalUrl":"https://www.kps-tv.com/km/news/detail/9826","state":"ready","title":"កម្ពុជា-អាស៊ែបៃហ្សង់ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី","summary":"សម្ដេចធិបតី និងឯកឧត្តម Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានចូលរួមជាអធិបតី ក្នុងពិធីប្តូរឯកសារ ចំនួន៣ ដែលរួមមាន៖ ១-កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យក្រសួងការបរទេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់។","body":"សម្ដេចធិបតី និងឯកឧត្តម Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានចូលរួមជាអធិបតី ក្នុងពិធីប្តូរឯកសារ ចំនួន៣ ដែលរួមមាន៖\n ១-កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។\n ២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យក្រសួងការបរទេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់។\n៣-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការប្រើប្រាស់អត្ថប្រយោជន៍ពន្ធដោយមិនត្រឹមត្រូវ។\n ការចុះហត្ថលេខាលើឯកសារទាំងនេះធ្វើទ្បើងនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11569","languageVersionId":"3688","visibilityVersion":"5","versionToken":"a1.tqZuSiSCPzth4B9AiaPL9v5fOqJp1k5OzI7xCtF2uYQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-13T01:39:31Z"}