{"asset":"news","key":"9829","locale":"km","id":"news:9829:km","entityId":"news:9829","canonicalUrl":"https://www.kps-tv.com/km/news/detail/9829","state":"ready","title":"អបអរសាទរខួបទី២២ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ព្រះរាជាណាចក្រកម្ពុជា!","summary":"ការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមាស មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវផ្លែផ្កា និងការផ្លាស់ប្តូរយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម(១៣ តុលា ២០០៤ - ១៣ តុលា ២០២៦)។ ក្នុងរយៈពេល២២ឆ្នាំមកនេះកម្ពុជាបានពង្រីកទីផ្សារអន្តរជាតិដោយកម្ពុជាទទួលបានសិទ្ធិស្មើភាពគ្នាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលជួយសម្រួលដល់ការនាំចេញទំនិញ (ជាពិសេស វាយនភណ្ឌ កាត់ដេរ និងផលិតផលកសិកម្ម) ទៅកាន់ទីផ្សារសកលដោយមានការគាំទ្រពីច្បាប់ទម្លាប់អន្តរជាតិ។","body":"ការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមាស មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវផ្លែផ្កា និងការផ្លាស់ប្តូរយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម(១៣ តុលា ២០០៤ - ១៣ តុលា ២០២៦)។\n\n ក្នុងរយៈពេល២២ឆ្នាំមកនេះកម្ពុជាបានពង្រីកទីផ្សារអន្តរជាតិដោយកម្ពុជាទទួលបានសិទ្ធិស្មើភាពគ្នាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលជួយសម្រួលដល់ការនាំចេញទំនិញ (ជាពិសេស វាយនភណ្ឌ កាត់ដេរ និងផលិតផលកសិកម្ម) ទៅកាន់ទីផ្សារសកលដោយមានការគាំទ្រពីច្បាប់ទម្លាប់អន្តរជាតិ។\n\n ក្នុងន័យសេដ្ឋកិច្ចការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស ការអនុវត្តតាមស្តង់ដារ និងបទប្បញ្ញត្តិរបស់ WTO បានជួយលើកកម្ពស់តម្លាភាព បរិយាកាសធុរកិច្ច និងទំនុកចិត្តពីសំណាក់វិនិយោគិនអន្តរជាតិ ដែលចង់មករកស៊ី និងបង្កើតរោងចក្រសហគ្រាសនៅកម្ពុជា។\n\n នៅក្នុងការកែទម្រង់ច្បាប់ និងស្ថាប័នក្នុងស្រុកដើម្បីបំពេញលក្ខខណ្ឌរបស់ WTO កម្ពុជាបានធ្វើទំនើបកម្ម និងបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើន រួមមានច្បាប់ស្តីពីវិនិយោគ ពាណិជ្ជកម្មទ្រព្យសម្បត្តិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ដែលជួយពង្រឹងអភិបាលកិច្ចសេដ្ឋកិច្ចជាតិ។\n\n ការលើកកម្ពស់ជីវភាពប្រជាជន ការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិបានបង្កើតការងាររាប់លានសម្រាប់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនឥតឈប់ឈរ។\n រយៈពេល ២២ឆ្នាំកន្លងមកនេះ (២០០៤-២០២៦) បានបង្ហាញឱ្យឃើញពីភាពស៊ាំ និងការរីកចម្រើនដ៏រឹងមាំរបស់កម្ពុជា ក្នុងនាមជា «ប្រទេសតូចដែលមានបេះដូងសេដ្ឋកិច្ចបើកចំហរ និងសកម្ម» នៅលើឆាកអន្តរជាតិ។","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11566","languageVersionId":"3681","visibilityVersion":"3","versionToken":"a1.BehGV0H1HIQi-pWdO-E6RGn0m8wwRI1DIjuXQXW7HyM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-13T02:41:57Z"}