# លោក អ៊ុំ សំអាន បានសរសេរលិខិតតបមកកាន់សម្តេចធិបតី ដោយស្នើលក្ខខណ្ឌ៣ រួមទាំងចេញលិខិតបញ្ជាក់ពីការធានាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9832>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11597","languageVersionId":"3730","visibilityVersion":"2","versionToken":"a1.ejhqczaKBYOZnqElAzUQMRtLCDJlYXQsGCeUCO43WKM"}

Original publication: 2026-10-13T03:55:51Z

លោក អ៊ុំ សំអាន បានផ្ញើលិខិតផ្លូវការមួយចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មកកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីស្នើបើកកិច្ចចរចាជាសាធារណៈ។ តាមរយៈលិខិតនោះ លោក អ៊ុំ សំអាន បានបង្ហាញបំណងបញ្ជូនប្រតិភូផ្លូវការមកកាន់រាជធានីភ្នំពេញក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមូហភាពលើបញ្ហាទឹកដី និងព្រំដែនជាតិដោយសន្តិវិធី ដោយគ្មានការវាយប្រហារយកឈ្នះចាញ់គ្នាឡើយ។

លោក អ៊ុំ សំអាន បានផ្ញើលិខិតផ្លូវការមួយចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មកកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីស្នើបើកកិច្ចចរចាជាសាធារណៈ។ តាមរយៈលិខិតនោះ លោក អ៊ុំ សំអាន បានបង្ហាញបំណងបញ្ជូនប្រតិភូផ្លូវការមកកាន់រាជធានីភ្នំពេញក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមូហភាពលើបញ្ហាទឹកដី និងព្រំដែនជាតិដោយសន្តិវិធី ដោយគ្មានការវាយប្រហារយកឈ្នះចាញ់គ្នាឡើយ។

ជាថ្នូរនឹងការចូលរួមនេះ លោក អ៊ុំ សំអាន បានស្នើឡើងនូវរបៀបវារៈស្នូលចំនួនបីរួមមាន៖បញ្ហាព្រំដែនគោកកម្ពុជា-ថៃជារួម បញ្ហាដែនសមុទ្រដែលមានជម្លោះជាមួយប្រទេសថៃ និងសំណើឱ្យរដ្ឋាភិបាលកម្ពុជាស្នើសុំរដ្ឋាភិបាលបារាំងបញ្ជូនអ្នកជំនាញបច្ចេកទេសនិងផែនទីមកផ្ទៀងផ្ទាត់លើដីជាក់ស្តែង។ ទន្ទឹមនឹងនេះ លោកស្នើដាក់ចេញនូវលក្ខខណ្ឌបីចំណុចផងដែរ ដែលរួមមានការអន្តរាគមន៍ទម្លាក់ចោលបទចោទប្រកាន់និងលើកលែងទោសដល់សមាសភាពប្រតិភូ ការកំណត់ពេលជួបពិភាក្សាពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ និងការចេញលិខិតបញ្ជាក់ផ្លូវការធានាសុវត្ថិភាពជូនដល់ក្រុមប្រតិភូដែលនឹងត្រូវមកជជែកដេញដោលគ្នាជាសាធារណៈនោះ។

សូមរំលឹកថាតាមសារពិសេសរបស់សម្ដេចធិបតីបានផ្តល់ឱកាសមាសដល់ អ៊ុំ សំអាន ដើម្បីមកកម្ពុជានាំយកផែនទី ឯកសារ ភស្តុតាងដែលខ្លួនបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថារដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃនៅចន្លោះបង្គោល ៥២-៥៩ នៅថ្ងៃនេះ អ៊ុំ សំអាន បានធ្វើលិខិតឆ្លើយតបផ្លូវការក្នុងនាមរដ្ឋាភិបាលខុសច្បាប់ ២៣ តុលា។ នៅក្នុងលិខិតដែល អ៊ុំ សំអាន ផ្ញើជូនសម្ដេចធិបតីមិនបានឆ្លើយតបនឹងប្រធានបទនៃកម្មវត្ថុការអញ្ជើញរបស់សម្តេចធិបតី ដែលផ្តោតលើបង្គោល ៥២-៥៩ នោះទេ ។ មិនតែប៉ុណ្ណោះ អ៊ុំ សំអាន ឆ្លៀតដាក់លក្ខខណ្ឌឱ្យមានការលើកលែងទោសដល់ខ្លួន និងក្រុមខ្លួនថែមទៀត។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


