{"asset":"news","key":"9842","locale":"km","id":"news:9842:km","entityId":"news:9842","canonicalUrl":"https://www.kps-tv.com/km/news/detail/9842","state":"ready","title":"សោកស្តាយជាពន់ពេក! ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ និង ៤នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេល នៅខេត្តកំពត","summary":"ហេតុការណ៍គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចព្រែកកំពង់បាយ ខេត្តកំពត ខណៈកុមារ ៥នាក់បានចុះលេងទឹក ហើយជួបឧបទ្ទវហេតុលង់ទឹកទាំងអស់គ្នា។ ភ្លាមៗនោះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។","body":"ហេតុការណ៍គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចព្រែកកំពង់បាយ ខេត្តកំពត ខណៈកុមារ ៥នាក់បានចុះលេងទឹក ហើយជួបឧបទ្ទវហេតុលង់ទឹកទាំងអស់គ្នា។\n\nភ្លាមៗនោះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។ ជាលទ្ធផល សមត្ថកិច្ចបានសង្គ្រោះកុមារ ៤នាក់រួចផុតពីគ្រោះថ្នាក់ ខណៈកុមារប្រុសម្នាក់ឈ្មោះ អែម ភក្តី អាយុ ៧ឆ្នាំ (មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល) បានលង់ទឹកបាត់បង់ជីវិត ។\nក្រោយពិនិត្យនិងធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញបានបញ្ជាក់ថាកុមាររងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារទទួលយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11625","languageVersionId":"3755","visibilityVersion":"4","versionToken":"a1.fZbaAX6uJtA7LfujDAZl1UdgzqIBPPrXfiVBXijvS4c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-13T07:50:11Z"}