{"asset":"news","key":"9852","locale":"km","id":"news:9852:km","entityId":"news:9852","canonicalUrl":"https://www.kps-tv.com/km/news/detail/9852","state":"ready","title":"ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេមេគង្គ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងណែនាំវិធានការការពារបន្ទាន់","summary":"ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។","body":"ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។\n\nក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យសហការគ្នារៀបចំគម្រោងសាងសង់ទប់ការពារច្រាំងទន្លេ ដោយដាក់សំណើមកកាន់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយផ្នែកបច្ចេកទេសឱ្យបានទាន់ពេលវេលា។\n\nគួរបញ្ជាក់ផងដែរថា បាតុភូតបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក តែងតែកើតមានឡើងទាំងក្នុងរដូវវស្សា និងរដូវប្រាំង ដែលបង្កឡើងដោយកត្តាធម្មជាតិ និងសកម្មភាពរបស់មនុស្ស។ បញ្ហានេះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋ លំនៅឋាន ដីចម្ការ ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11628","languageVersionId":"3759","visibilityVersion":"3","versionToken":"a1.0eSlIOo0sh6VE2X3relmaIrSB1EdwELFX4wqscQsxps"},"availableLocales":["en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-13T08:53:36Z"}