{"asset":"news","key":"9872","locale":"km","id":"news:9872:km","entityId":"news:9872","canonicalUrl":"https://www.kps-tv.com/km/news/detail/9872","state":"ready","title":"ក្រសួងសុខាភិបាល ក្រើនរំលឹកពីការកើនឡើងនៃជំងឺផ្ដាសាយ ជាពិសេសលើកុមារ និងមនុស្សចាស់","summary":"ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ផ្អែកតាមប្រព័ន្ធតាមដានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្ដាសាយបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើក្រុមមនុស្សងាយរងគ្រោះ រួមមាន កុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ក្រសួងបានបញ្ជាក់ថា ជំងឺផ្ដាសាយអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីការក្អក ឬកណ្ដាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគ។","body":"ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ផ្អែកតាមប្រព័ន្ធតាមដានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្ដាសាយបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើក្រុមមនុស្សងាយរងគ្រោះ រួមមាន កុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។\nក្រសួងបានបញ្ជាក់ថា ជំងឺផ្ដាសាយអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីការក្អក ឬកណ្ដាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11645","languageVersionId":"3774","visibilityVersion":"4","versionToken":"a1.dTPeHyCYqKJqgU96GJklE06HaWEWITyPkDZtF-iz__4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-14T01:23:30Z"}