{"asset":"news","key":"9891","locale":"km","id":"news:9891:km","entityId":"news:9891","canonicalUrl":"https://www.kps-tv.com/km/news/detail/9891","state":"ready","title":"អាស៊ែបៃហ្សង់ ចាប់អាម្មរណ៍មកធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍នៅកម្ពុជា!","summary":"ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។ តាមរយៈកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា (FAM Trip) និងការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ភា្ជប់ទំនាក់ទំនងជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា ដើម្បីឱ្យសមាគមទេសចរណ៍ទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានជួបពិភាក្សា ឈានដល់ការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរផងដែរ៕","body":"ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។\n\nតាមរយៈកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា (FAM Trip) និងការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ភា្ជប់ទំនាក់ទំនងជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា ដើម្បីឱ្យសមាគមទេសចរណ៍ទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានជួបពិភាក្សា ឈានដល់ការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរផងដែរ៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11685","languageVersionId":"3814","visibilityVersion":"4","versionToken":"a1.x_e-7wg4ZuQl_N_Z4vsjOMjxAm2wP1Qe_i95-i0Zy2s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-14T03:39:14Z"}