{"asset":"news","key":"9902","locale":"km","id":"news:9902:km","entityId":"news:9902","canonicalUrl":"https://www.kps-tv.com/km/news/detail/9902","state":"ready","title":"កោះតៃវ៉ាន់ ព្រមទិញឧស្ម័នធម្មជាតិរាវ ៣០% និងវិនិយោគទឹកប្រាក់ ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនៅរដ្ឋអាឡាស្កា","summary":"លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្នុងកម្មវិធីជួបជុំគ្នាមួយនៅរដ្ឋអាឡាស្កាកាលពីថ្ងៃអង្គារម្សិលមិញថា កោះតៃវ៉ាន់ បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងបំពង់បង្ហូរប្រេងនៅក្នុងរដ្ឋនេះ ប៉ុន្តែលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបញ្ជាក់ថា កោះតៃវ៉ាន់ បានប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនេះ។","body":"លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្នុងកម្មវិធីជួបជុំគ្នាមួយនៅរដ្ឋអាឡាស្កាកាលពីថ្ងៃអង្គារម្សិលមិញថា កោះតៃវ៉ាន់ បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងបំពង់បង្ហូរប្រេងនៅក្នុងរដ្ឋនេះ ប៉ុន្តែលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនៅឡើយទេ។\n\nរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបញ្ជាក់ថា កោះតៃវ៉ាន់ បានប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនេះ។\nការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមន្ត្រីកោះតៃវ៉ាន់បានលើកឡើងកាលពីខែកុម្ភៈថា ពួកគេនឹងបង្កើនការទិញឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិក ឱ្យបានប្រមាណមួយភាគបីនៃការនាំចូលសរុបរបស់កោះនេះក្នុងឆ្នាំ ២០២៦ នេះ និងកាត់បន្ថយការទិញពីបណ្តាប្រទេសផ្សេងទៀត។\n\nគួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុនថាមពលជាតិរបស់កោះតៃវ៉ាន់ (CPC Corp) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alaska Gasline Development Corp ដើម្បីទិញឧស្ម័នធម្មជាតិរាវ និងវិនិយោគលើគម្រោងបំពង់បង្ហូរនេះ៕ដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11700","languageVersionId":"3829","visibilityVersion":"3","versionToken":"a1.GYt-1CfPX3Kw_3F90kIOG-xdab5Wql97gcyBdGtsC2M"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-14T04:34:24Z"}