# ការបេីកទីផ្សារនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន  បានធ្វេីឱ្យតម្លៃស្រូវក្នុងស្រុកកេីនឡេីងខ្ពស់ ជួយកសិករទទួលបានប្រាក់ចំណេញ លេីកកម្ពស់ជីវភាពគ្រួសារ! 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9912>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11703","languageVersionId":"3833","visibilityVersion":"3","versionToken":"a1.Iky27gyKF8BaTmA6jORqIHstF2qvcRuJ_BTLZlHGhJg"}

Original publication: 2026-10-14T06:31:43Z

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥របស់រាជរដ្ឋាភិបាល ដេីម្បីតាមដាន និងវាយតម្លៃស្ថានភាពផលិតកម្ម និងតម្លៃកសិផលសំខាន់ៗបម្រេីឱ្យសន្តិសុខស្បៀងក្នុងប្រទេស ជួយគាំទ្រដល់ប្រជាកសិករអ្នកផលិតផង និងប្រជាពលរដ្ឋជាអ្នកទទួលទានទូទាំងប្រទេសផង។ ក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រដ្ឋបាលរាជធានី ខេត្ត និងសហព័ន្ធស្រូវ-អង្ករកម្ពុជា សម្រាប់ការចូលរួម និងការគាំទ្រជាបន្តបន្ទាប់ ជាពិសេសដល់ម្ចាស់រោងម៉ាសុីនទាំងអស់ដែលបានជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃខ្ពស់ល្អ ក្នុងរដូវប្រមូលផលខែសីហា-កញ្ញាកន្លងទៅ។

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥របស់រាជរដ្ឋាភិបាល ដេីម្បីតាមដាន និងវាយតម្លៃស្ថានភាពផលិតកម្ម និងតម្លៃកសិផលសំខាន់ៗបម្រេីឱ្យសន្តិសុខស្បៀងក្នុងប្រទេស ជួយគាំទ្រដល់ប្រជាកសិករអ្នកផលិតផង និងប្រជាពលរដ្ឋជាអ្នកទទួលទានទូទាំងប្រទេសផង។

 ក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រដ្ឋបាលរាជធានី ខេត្ត និងសហព័ន្ធស្រូវ-អង្ករកម្ពុជា សម្រាប់ការចូលរួម និងការគាំទ្រជាបន្តបន្ទាប់ ជាពិសេសដល់ម្ចាស់រោងម៉ាសុីនទាំងអស់ដែលបានជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃខ្ពស់ល្អ ក្នុងរដូវប្រមូលផលខែសីហា-កញ្ញាកន្លងទៅ។ 
 ឯកឧត្តម បានសង្កត់ធ្ងន់ថា«ការបេីកទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន កាលពីខែកុម្ភៈឆ្នាំ២០២៦ បានជំរុញឱ្យមានកំណេីនតម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញ និងធ្វេីឱ្យតម្លៃស្រូវក្នុងស្រុកកេីនឡេីងខ្ពស់ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលេីកកម្ពស់ជីវភាពគ្រួសារ»។

 ជាមួយគ្នានេះ អង្គប្រជុំបានវាយតម្លៃថា ស្រូវរដូវវស្សាដែលនឹងត្រូវប្រមូលផលចាប់ពីពាក់កណ្តាលខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៦នេះ នឹងរក្សាបាននូវតម្លៃល្អ ហេីយប្រជាកសិករនឹងបន្តទទួលបានប្រាក់ចំណេញ ខណ:ដែលតម្លៃអង្ករនឹងមានស្ថេរភាពល្អ។ 
 ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមានការបន្តតាមដានតម្លៃកសិផលសំខាន់ៗ និងត្រៀមស្នេីសុំអន្តរាគមន៍ក្នុងករណីចាំបាច់ ដេីម្បីរក្សាលំនឹងថ្លៃកសិផលជួយគាំទ្រដល់ប្រជាកសិករអ្នកផលិត និងទប់ស្កាត់អតិផរណាដែលជះផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលជាអ្នកទទួលទាន៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


