#    ភ្ជាប់សាច់ភ្ជាប់ឈាម! ស្ពានថ្មីតភ្ជាប់ចិន និងកូរ៉េខាងជើង បើកឱ្យដំណើរការនៅថ្ងៃទី១៥ ខែតុលា ស្អែកនេះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9916>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11722","languageVersionId":"3850","visibilityVersion":"4","versionToken":"a1.7dGTgOW19IuTXWE4yv_7_SE0ZrRAgedhshv2oXfWjGk"}

Original publication: 2026-10-14T07:48:19Z

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ស្ពានឆ្លងកាត់ព្រំដែនរវាងប្រទេសចិន និងកូរ៉េខាងជើង ត្រូវបានប្រកាស បើកឱ្យដំណើរការជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាស្អែកនេះ ដែលនេះគឺជាសញ្ញាបង្ហាញពីការរីកចម្រើន និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសជិតខាងទាំងពីរ។ ស្ពានឆ្លងទន្លេ Yalu ថ្មីនេះ មានប្រវែងសរុប ៣០២៦ ម៉ែត្រ តភ្ជាប់ទីក្រុងព្រំដែនភាគឦសានរបស់ប្រទេសចិន Dandong ជាមួយនឹងប្រទេសកូរ៉េខាងជើង។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ស្ពានឆ្លងកាត់ព្រំដែនរវាងប្រទេសចិន និងកូរ៉េខាងជើង ត្រូវបានប្រកាស បើកឱ្យដំណើរការជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាស្អែកនេះ ដែលនេះគឺជាសញ្ញាបង្ហាញពីការរីកចម្រើន និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសជិតខាងទាំងពីរ។

 ស្ពានឆ្លងទន្លេ Yalu ថ្មីនេះ មានប្រវែងសរុប ៣០២៦ ម៉ែត្រ តភ្ជាប់ទីក្រុងព្រំដែនភាគឦសានរបស់ប្រទេសចិន Dandong ជាមួយនឹងប្រទេសកូរ៉េខាងជើង។
 ស្ពានថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីជំនួសស្ពានមិត្តភាព ចិន-កូរ៉េ ដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ និងធ្លាប់តែត្រូវបានប្រើប្រាស់ជាប្រចាំដោយរថភ្លើងដឹកអ្នកដំណើរ ខណៈដែលប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង និងជាប្រភពដ៏សំខាន់នៃជំនួយការទូត សេដ្ឋកិច្ច និងនយោបាយសម្រាប់រដ្ឋនុយក្លេអ៊ែរដែលបិទជិតមួយនេះ។

 ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ឆ្នាំ ពោលគឺឡើងដល់ ទំហំទឹកប្រាក់ ២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើង ២៥% បើធៀបនឹងឆ្នាំមុន។

 គួររំលឹកផងដែរថា កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាត COVID19 ហើយការធ្វើដំណើរតាមរថភ្លើងរវាងប្រទេសជិតទាំងពីរនេះ ទើបតែត្រូវបានចាប់ផ្តើមឡើងវិញកាលពីខែមីនាកន្លងទៅ បន្ទាប់ពីការខកខានអស់រយៈពេល ៦ ឆ្នាំ៕ដោយ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


