{"asset":"news","key":"9923","locale":"km","id":"news:9923:km","entityId":"news:9923","canonicalUrl":"https://www.kps-tv.com/km/news/detail/9923","state":"ready","title":"សង្គ្រាមរុស្ស៊ី អ៊ុយក្រែន រាលដាលដល់សមុទ្រខ្មៅ! នាវិក ១១ នាក់បាត់ខ្លួន បន្ទាប់ពីការវាយប្រហារលើនាវាពាណិជ្ជកម្ម ២ គ្រឿងនៅប៊ុលហ្គារី","summary":"មនុស្ស ១១ នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាពាណិជ្ជកម្មចំនួនពីរគ្រឿង រងការវាយប្រហារនៅឆ្នេរសមុទ្រប្រទេសប៊ុលហ្គារី កាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលសង្រ្គាម រុស្ស៊ី និងអ៊ុយក្រែន រាលដាលកាន់តែខ្លាំងដល់សមុទ្រខ្មៅ។ លោកប្រធានាធិបតីប្រទេសប៊ុលហ្គារី Rumen Radev បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកជួប បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក បានវាយប្រហារលើនាវាដឹកទំនិញដែលជាកម្មសិទ្ធិរបស់ប្រទេសអ៊ុយក្រែនឈ្មោះ Chelsea 3 ខណៈដែលនាវាដឹកទំនិញទីពីរឈ្មោះ HS Dignity ក្រោមទង់ជាតិប្រទេសហ្គីណេ-ប៊ីសូ ក៏រងការវាយប្រហារ និងលិចបាត់ស្រមោលនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសដែលជាសមាជិកអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) មួយនេះ។","body":"មនុស្ស ១១ នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាពាណិជ្ជកម្មចំនួនពីរគ្រឿង រងការវាយប្រហារនៅឆ្នេរសមុទ្រប្រទេសប៊ុលហ្គារី កាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលសង្រ្គាម រុស្ស៊ី និងអ៊ុយក្រែន រាលដាលកាន់តែខ្លាំងដល់សមុទ្រខ្មៅ។\n\n លោកប្រធានាធិបតីប្រទេសប៊ុលហ្គារី Rumen Radev បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកជួប បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក បានវាយប្រហារលើនាវាដឹកទំនិញដែលជាកម្មសិទ្ធិរបស់ប្រទេសអ៊ុយក្រែនឈ្មោះ Chelsea 3  ខណៈដែលនាវាដឹកទំនិញទីពីរឈ្មោះ HS Dignity ក្រោមទង់ជាតិប្រទេសហ្គីណេ-ប៊ីសូ ក៏រងការវាយប្រហារ និងលិចបាត់ស្រមោលនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសដែលជាសមាជិកអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) មួយនេះ។\n\n លោក Radev បានបញ្ជាក់ថាសមាជិកនាវិកទាំង ១៥ រូបនៅលើនាវា Chelsea 3 ដែលរងគ្រោះ រួមមានជនជាតិអ៊ុយក្រែន ៧ នាក់ និងជនជាតិអាស៊ែបៃសង់ ៨ នាក់ ត្រូវបានសង្គ្រោះ ខណៈដែលមនុស្ស ១១ នាក់ទៀតនៅលើនាវា HS Dignity នៅតែបន្តបាត់ខ្លួន។\n\n គួរបញ្ជាក់ផងដែរថា សង្រ្គាមរុស្ស៊ី អ៊ុយក្រែន ដែលអូសបន្លាយមកអស់រយៈពេលជាង ៥ ឆ្នាំមួយនេះ បានរីករាលដាលពាសពេញតំបន់ សមុទ្រខ្មៅ ដោយមាននាវាពាណិជ្ជកម្មយ៉ាងហោចណាស់ ៤៥ គ្រឿងត្រូវបានវាយប្រហារក្នុងរយៈពេល ១២ ខែកន្លងមកនេះ នៅក្នុងតំបន់ដែលពីមុនមិនត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់នោះ៕ដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11750","languageVersionId":"3878","visibilityVersion":"4","versionToken":"a1.5Q36Xbgsm-i7FmjyCAiYVdRgQCW5SFiWcqhgdzmB5KU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-14T10:16:29Z"}