{"asset":"news","key":"9942","locale":"km","id":"news:9942:km","entityId":"news:9942","canonicalUrl":"https://www.kps-tv.com/km/news/detail/9942","state":"ready","title":"ថ្ងៃទី១៥ តុលា៖ ខួប១៤ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ","summary":"ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប១៤ឆ្នាំហើយ នៃការយាងសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលបានយាងសោយទិវង្គតនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមថ្វាយនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះអង្គ ដែលបានបូជាព្រះកាយពល និងលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការតស៊ូដើម្បីឯករាជ្យជាតិខ្មែរ។","body":"ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប១៤ឆ្នាំហើយ នៃការយាងសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលបានយាងសោយទិវង្គតនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។\n\nក្នុងឱកាសដ៏មានអត្ថន័យនេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមថ្វាយនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះអង្គ ដែលបានបូជាព្រះកាយពល និងលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការតស៊ូដើម្បីឯករាជ្យជាតិខ្មែរ។\n\nជាមួយគ្នានេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11815","languageVersionId":"3893","visibilityVersion":"5","versionToken":"a1.APEG0ZwHwhBmg0pKWrlmYDtJ9irHXbw4o7TSFjFIT0A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T01:14:04Z"}