# ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាតOnline Scams បន្ទាប់ពីAl Jazeeraផ្សាយលើករណី Long Bay កោះកុង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9943>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11816","languageVersionId":"3897","visibilityVersion":"5","versionToken":"a1.ZKe0AafmZjzyQ4RfhIYDeOPT2jw0Wgy0Kenen2XD5VM"}

Original publication: 2026-10-15T01:37:01Z

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera លើករណី Long Bay ក្នុងខេត្តកោះកុង ថាតើអាចប៉ះពាល់ដល់រូបភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែរឬយ៉ាងណានោះ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ. ប.

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera លើករណី Long Bay ក្នុងខេត្តកោះកុង ថាតើអាចប៉ះពាល់ដល់រូបភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែរឬយ៉ាងណានោះ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនដែលបដិសេធថា គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជាជារដ្ឋដែលសកម្មធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនដកដៃឡើយ ដោយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការច្បាប់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតក្នុងការលុបបំបាត់បទល្មើសនេះ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា លទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះជាកត្តាចំបងមួយ ដែលជំរុញក្រសួង ស្ថានប័ន អាជ្ញាធរក្នុងរាជធានី ខេត្តទូទាំងប្រទេស ឱ្យកាន់តែមានសន្ទុះអនុវត្តកាតព្វកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams និងបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវាវិលត្រឡប់វិញជាដាច់ខាត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដោយភាពទទួលខុសត្រូវយ៉ាងខ្លាំងក្លា ក្នុងការបោសសម្អាត និងបំផ្លាញចោលទាំងស្រុងនូវទីតាំង និងមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជន Online Scams។ បន្ថែមពីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនមេខ្លោង និងមុខសញ្ញាពាក់ព័ន្ធទាំងអស់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន ដោយគ្មានការលើកលែងឡើយ។

ចំពោះវីដេអូផ្សាយរបស់ Al Jazeera នេះដែរ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា សកម្មភាពដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នោះ គឺជាសកម្មភាពដែលកើតឡើងមុនពេលមានយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំរបស់អាជ្ញាធរកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះ ការផ្សាយនេះផ្ទុយទៅវិញ គឺបានស្តែងឱ្យឃើញ និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពេលនេះកម្ពុជាទទួលបានជោគជ័យយ៉ាងពិតប្រាកដក្នុងការបង្ក្រាប និងបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីទីតាំងទាំងនោះ។

ជាទិសដៅបន្ត ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលបំណងរារាំង និងទប់ស្កាត់មិនឱ្យបទល្មើសបច្ចេកវិទ្យាឆ្លងដែនទាំងនេះ អាចវិលត្រឡប់មកឈរជើង ឬមានវត្តមាននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀតឡើយ៕

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


