# កម្ពុជាឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ តំណាងអចិន្ត្រៃយ៍ថៃថាគ្មានមូលដ្ឋាន បំភ្លៃស្ថានការណ៍ជាក់ស្ដែងនៅលើដី បំណងបំភ័ន្តរដ្ឋសមាជិក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9947>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11826","languageVersionId":"3963","visibilityVersion":"6","versionToken":"a1.HaZO6Aj3h37RYwM6I3lQa_QP58O6ffnZWT7OfrwBwKQ"}

Original publication: 2026-10-15T02:47:46Z

ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដោយបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជាបានច្រានចោលការលើកឡើងរបស់គណៈប្រតិភូថៃ ដោយចាត់ទុកថា មិនមានមូលដ្ឋានត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង។

ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដោយបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជាបានច្រានចោលការលើកឡើងរបស់គណៈប្រតិភូថៃ ដោយចាត់ទុកថា មិនមានមូលដ្ឋានត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង។ កម្ពុជាបញ្ជាក់ថា ខ្លួនមិនបានចាប់ផ្តើមជម្លោះនោះទេ ហើយភាពតានតឹងបានកើនឡើងក្រោយកងទ័ពថៃបាញ់ប្រហារលើទីតាំងយោធាកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់។ ចំពោះបញ្ហាជនភៀសសឹក កម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋរបស់ខ្លួនត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានក្នុងដែនដីកម្ពុជាដោយសារជម្លោះព្រំដែន និងការវាយប្រហារពីកងកម្លាំងប្រដាប់អាវុធថៃ។

ពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួន និងព្រំដែន កម្ពុជាបានយោងតាមកំណត់ត្រារបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាចុងក្រោយពីជំរុំនៅប្រទេសថៃបានបញ្ចប់ក្នុងខែមីនា ឆ្នាំ១៩៩៩ ហើយជំរុំទាំងអស់ត្រូវបានបិទ។ កម្ពុជាក៏បានសង្កត់ធ្ងន់ថា ព្រំដែនរវាងប្រទេសទាំងពីរត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលភាគីទាំងពីរត្រូវគោរព។ ចំពោះឧប្បត្តិហេតុផ្ទុះមីនដែលពាក់ព័ន្ធនឹងទាហានថៃ កម្ពុជាបានបញ្ជាក់ថា ខ្លួនមិនបានដាក់មីនប្រឆាំងមនុស្សថ្មីទេ ហើយមីនទាំងនោះជាសំណល់ពីសង្គ្រាមស៊ីវិលក្នុងអតីតកាល ដែលស្ថិតនៅក្នុងចម្ការមីនចាស់ក្នុងដែនដីកម្ពុជា។ កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកាតព្វកិច្ចក្រោមអនុសញ្ញាអូតាវ៉ា។ លើសពីនេះ កម្ពុជាបានលើកឡើងថា សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនអាចចាត់ទុកជាមូលដ្ឋានច្បាប់សម្រាប់ការកាន់កាប់ទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ ឬជាការអនុញ្ញាតឱ្យបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជាឡើយ។ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


