{"asset":"news","key":"9949","locale":"km","id":"news:9949:km","entityId":"news:9949","canonicalUrl":"https://www.kps-tv.com/km/news/detail/9949","state":"ready","title":"អាមេរិក បង្ហាញការចាប់អារម្មណ៍ស្វែងរកឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា!","summary":"លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ជាកិច្ចចាប់ផ្ដើមលោក Jacob Hirshman បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ Erebor នៅសហរដ្ឋអាមេរិក និងគំរូអាជីវកម្មរបស់ធនាគារនេះ ដែលផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ។","body":"លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។\n\nជាកិច្ចចាប់ផ្ដើមលោក Jacob Hirshman បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ Erebor នៅសហរដ្ឋអាមេរិក និងគំរូអាជីវកម្មរបស់ធនាគារនេះ ដែលផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។\nជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ធនាគារ Erebor មកលើទីផ្សារកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលសម្រួលដល់ការធ្វើនវានុវត្តន៍ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។\n\nជាមួយគ្នានេះ លោកជំទាវក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយផលសម្រាប់គាំទ្រដល់នវានុវត្តន៍ហិរញ្ញវត្ថុ ការអនុលោមតាមបទប្បញ្ញត្តិ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ \nបន្ថែមពីនេះភាគីទាំងពីរ ក៏បានលើកឡើងពីការបន្តការពិភាក្សា និងផ្លាស់ប្តូរយោបល់បន្ថែមទៀតនាពេលខាងមុខ ផងដែរ៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11820","languageVersionId":"3919","visibilityVersion":"5","versionToken":"a1.mu7YDYxCLARr8I-7I-uoDbgJQR0ZqFSotJx_xSF3UOU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T03:10:53Z"}