{"asset":"news","key":"9950","locale":"km","id":"news:9950:km","entityId":"news:9950","canonicalUrl":"https://www.kps-tv.com/km/news/detail/9950","state":"ready","title":"កម្ពុជា-ម៉ាឡេស៊ី! មានទំហំពាណិជ្ជកម្មទ្វេភាគី៩ខែដំបូងឆ្នាំ២០២៦ ហក់ឡើងជិត ១,២ពាន់លានដុល្លារ","summary":"ទំហំពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី បានបង្ហាញពីសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសម្រេចបានទឹកប្រាក់សរុប ១,១៨ពាន់លានដុល្លារ កើនឡើង ៤៦,៥៤% ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៍មានក្នុងស្រុកមួយចេញផ្សាយ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមនោះ កម្ពុជានាំចេញទំនិញទៅម៉ាឡេស៊ីមានទឹកប្រាក់ ១៦៣លានដុល្លារ (កើនឡើង ៥៧%) និងការនាំចូលពីម៉ាឡេស៊ីវិញមានតម្លៃ ១,០២ពាន់លានដុល្លារ (កើនឡើង ៤៤,៩៥%)។","body":"ទំហំពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី បានបង្ហាញពីសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសម្រេចបានទឹកប្រាក់សរុប ១,១៨ពាន់លានដុល្លារ កើនឡើង ៤៦,៥៤% ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦។នេះបើយោងតាមសារព័ត៍មានក្នុងស្រុកមួយចេញផ្សាយ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមនោះ កម្ពុជានាំចេញទំនិញទៅម៉ាឡេស៊ីមានទឹកប្រាក់ ១៦៣លានដុល្លារ (កើនឡើង ៥៧%) និងការនាំចូលពីម៉ាឡេស៊ីវិញមានតម្លៃ ១,០២ពាន់លានដុល្លារ (កើនឡើង ៤៤,៩៥%)។ សន្ទុះនេះបានរុញឱ្យម៉ាឡេស៊ីបន្តរក្សាឈរឈ្មោះជាដៃគូពាណិជ្ជកម្មធំជាងគេទី៧របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។\n\nការរីកចម្រើនដ៏លឿននេះ ត្រូវបានមើលឃើញថាជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យគន្លឹះដូចជាពាណិជ្ជកម្ម និងការវិនិយោគ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កំណើនដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីការពង្រីកទំហំលើសពី ១ពាន់លានដុល្លារ និងជាការបើកទ្វារយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងភាគីទាំងពីរ។\n\nទន្ទឹមនឹងនេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានពន្យល់ថា កំណើននៃការនាំចេញនេះបានពីសុខភាពសេដ្ឋកិច្ចកម្ពុជា ទោះបីជាសន្ទុះកំណើនផលិតផលក្នុងស្រុកសរុប (GDP) រក្សាកម្រិតជាង ៤% ក៏ដោយ ខណៈកម្ពុជានៅរក្សាទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក ចិន និងតំបន់អាសិបបានយ៉ាងល្អប្រសើរ។ គួររំលឹកផងដែរថា បើធៀបនឹងពេញមួយឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ធ្លាប់សម្រេចបានទឹកប្រាក់សរុប ១,១ពាន់លានដុល្លារ (កើន ២៤,៦៦%) ក្នុងនោះកម្ពុជានាំចេញ ១៤៣លានដុល្លារ និងកម្ពុជានាំចូលពីម៉ាឡេស៊ី ៩៣៥លានដុល្លារ។ដោយ៖ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"4","publishedWorkingVersionId":"12203","languageVersionId":"4380","visibilityVersion":"7","versionToken":"a1.Vzxw7UNHEFoY62z_duQ9hFazeijDz42f7usBBC4vKfY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T03:21:21Z"}