{"asset":"news","key":"9952","locale":"km","id":"news:9952:km","entityId":"news:9952","canonicalUrl":"https://www.kps-tv.com/km/news/detail/9952","state":"ready","title":"MARSOL Group ដែលជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំនៅអាស៊ែបៃហ្សង់ នឹងមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ វិនិយោគនៅកម្ពុជា!","summary":"(អាស៊ែរបៃហ្សង់)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Bilal Gasimli នាយកក្រុមហ៊ុន MARSOL Group និងសមាជិករបស់ក្រុមហ៊ុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិធំៗ មករៀបចំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។ ជាកិច្ចចាប់ផ្ដើម តំណាងក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) នាពេលខ្លីខាងមុខ សម្រាប់សហគ្រិនជាសមាជិករបស់ខ្លួន និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដោយបាន ស្នើសុំកិច្ចសម្របសម្រួលពីក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍គណៈប្រតិភូដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។","body":"(អាស៊ែរបៃហ្សង់)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Bilal Gasimli នាយកក្រុមហ៊ុន MARSOL Group និងសមាជិករបស់ក្រុមហ៊ុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិធំៗ មករៀបចំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។\n\nជាកិច្ចចាប់ផ្ដើម តំណាងក្រុមហ៊ុន  បានបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) នាពេលខ្លីខាងមុខ សម្រាប់សហគ្រិនជាសមាជិករបស់ខ្លួន និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដោយបាន ស្នើសុំកិច្ចសម្របសម្រួលពីក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍គណៈប្រតិភូដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។\nជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) ដែលរៀបចំដោយក្រុមហ៊ុននាំមុខនៅសាធារណរដ្ឋអាស៊ែបៃហ្សង់មួយនេះ។\n\nក្រសួងទេសចរណ៍ នឹងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីផ្តល់កិច្ចសម្របសម្រួលដល់គណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះ ដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលនានានៅកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍ខ្នាតធំជាច្រើននាពេលអនាគត ឱ្យរលូន និងប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងបង្កើតឱកាសទាក់ទាញព្រឹត្តិការណ៍អន្តរជាតិធំៗ មកប្រារព្ធនៅកម្ពុជា។\n\nសូមបញ្ជាក់ថា ក្រុមហ៊ុន MARSOL Group មានជំនាញក្នុងការរៀបចំជំនួបធុរកិច្ច កម្មវិធីបណ្តាញទំនាក់ទំនងធុរកិច្ច សន្និសីទ ពិព័រណ៍ និងដំណើរទស្សនកិច្ចធុរកិច្ចក្នុងតំបន់ និងអន្តរជាតិតាំងពីឆ្នាំ២០១៧ មក និងមានសមាជិកក្លឹបជិត៦០០៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12383","languageVersionId":"4571","visibilityVersion":"7","versionToken":"a1.kIt-NB9wbB45kL9lpuAaxRDhQZxfrJAGskk4u-7uFck"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T03:43:38Z"}