{"asset":"news","key":"9962","locale":"km","id":"news:9962:km","entityId":"news:9962","canonicalUrl":"https://www.kps-tv.com/km/news/detail/9962","state":"ready","title":"រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ ឆ្នាំ","summary":"នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃទាំងពីរគណៈធ្វើពិធីបង្សុកូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃក្នុងខេត្ត ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូប។","body":"នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃទាំងពីរគណៈធ្វើពិធីបង្សុកូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ។\n\nពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃក្នុងខេត្ត ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូប។\n\nព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។ ព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការផ្សះផ្សា និងបង្រួបបង្រួមជាតិ។\n\nការប្រារព្ធពិធីនេះ គឺជាការរំលឹកដល់ព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ និងបង្ហាញពីការដឹងគុណ ការគោរពសក្ការៈ និងការចងចាំជានិច្ចចំពោះព្រះមហាករុណាទិគុណរបស់ព្រះអង្គចំពោះជាតិ សាសនា និងប្រជារាស្ត្រខ្មែរ៕អត្ថបទ ៖ ប៉ៃ សុឃីម\nរូបភាព ៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11880","languageVersionId":"3973","visibilityVersion":"4","versionToken":"a1.MyKbYrjokwIKmGLVNRHFKXneAYfkITNYW7bMj9tTNIs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T06:46:37Z"}