# រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ ឆ្នាំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9962>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11880","languageVersionId":"3973","visibilityVersion":"4","versionToken":"a1.MyKbYrjokwIKmGLVNRHFKXneAYfkITNYW7bMj9tTNIs"}

Original publication: 2026-10-15T06:46:37Z

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃទាំងពីរគណៈធ្វើពិធីបង្សុកូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃក្នុងខេត្ត ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូប។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃទាំងពីរគណៈធ្វើពិធីបង្សុកូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃក្នុងខេត្ត ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូប។

ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។ ព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការផ្សះផ្សា និងបង្រួបបង្រួមជាតិ។

ការប្រារព្ធពិធីនេះ គឺជាការរំលឹកដល់ព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ និងបង្ហាញពីការដឹងគុណ ការគោរពសក្ការៈ និងការចងចាំជានិច្ចចំពោះព្រះមហាករុណាទិគុណរបស់ព្រះអង្គចំពោះជាតិ សាសនា និងប្រជារាស្ត្រខ្មែរ៕អត្ថបទ ៖ ប៉ៃ សុឃីម
រូបភាព ៖ ឡាយ ចាន់ដា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


