{"asset":"news","key":"9973","locale":"km","id":"news:9973:km","entityId":"news:9973","canonicalUrl":"https://www.kps-tv.com/km/news/detail/9973","state":"ready","title":"ភាពកក់ក្ដៅក្រោយឱកាសភ្ជុំបិណ្ឌ៖ អំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់បុគ្គលិកអនាម័យ និងអ្នកថែទាំសួនចំនួន ១៤៩នាក់","summary":"ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់បុគ្គលិកសម្អាតអនាម័យតាមដងផ្លូវ និងតាមឆ្នេរសមុទ្រ ព្រមទាំងក្រុមការងារកាត់ស្មៅថែទាំសួនច្បាររបស់មន្ទីរសាធារណការ និងក្រុមការងារថែទាំដើមឈើរបស់មន្ទីរកសិកម្ម សរុបចំនួន ១៤៩នាក់ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនកម្មករ-បុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មក្នុងការបំពេញការងារកន្លងមក។","body":"ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់បុគ្គលិកសម្អាតអនាម័យតាមដងផ្លូវ និងតាមឆ្នេរសមុទ្រ ព្រមទាំងក្រុមការងារកាត់ស្មៅថែទាំសួនច្បាររបស់មន្ទីរសាធារណការ និងក្រុមការងារថែទាំដើមឈើរបស់មន្ទីរកសិកម្ម សរុបចំនួន ១៤៩នាក់ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។\n\nក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនកម្មករ-បុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មក្នុងការបំពេញការងារកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តគោលដៅសេដ្ឋកិច្ចគំរូពហុបំណង ដូច្នេះការចូលរួមចំណែកយ៉ាងស្មោះស្ម័គ្ររបស់បងប្អូនទាំងអស់ក្នុងការបោសសម្អាតតាមដងផ្លូវ ឆ្នេរសមុទ្រ និងការថែទាំសួនច្បារ ដើមឈើ ជាការងារដ៏សំខាន់ដែលធ្វើឱ្យក្រុង តំបន់ឆ្នេរ រមណីយដ្ឋានទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធនានា មានសោភ័ណភាព បរិស្ថានស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន។\n\nទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាព និងកិត្យានុភាពខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង។\n\nអំណោយដែលបានផ្ដល់ជូននាឱកាសនោះ សម្រាប់បុគ្គលិកម្នាក់ៗទទួលបាន អង្ករចំនួន ១បាវ(២៥ គីឡូក្រាម) ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកាចំនួន ២០០,០០០ រៀល សរុបថវិកាទាំងអស់មានចំនួន ២៩,៨០០,០០០ រៀលផងដែរ៕អត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11882","languageVersionId":"3980","visibilityVersion":"4","versionToken":"a1.X3uS8xr1uMS6WO7Efo_Ash6h_q_ycQnzSUBbnlDW_iA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T07:35:06Z"}