{"asset":"news","key":"9976","locale":"km","id":"news:9976:km","entityId":"news:9976","canonicalUrl":"https://www.kps-tv.com/km/news/detail/9976","state":"ready","title":"អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការតាមដានសភាពការណ៍សន្តិសុខ និងស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃ","summary":"ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពពេញលេញតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រចាំបញ្ជាវេនទី៤ នៅទីបញ្ជាការដ្ឋាននាយកដ្ឋានអង្គរក្ស ក្នុងគោលដៅក្តាប់ឱ្យបានជាប់នូវរាល់បច្ចុប្បន្នភាពសភាពការណ៍ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ កិច្ចប្រជុំប្រចាំបញ្ជានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញសំខាន់ៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ តំណាងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងអនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ តំណាងអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ តំណាងការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។","body":"ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពពេញលេញតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រចាំបញ្ជាវេនទី៤ នៅទីបញ្ជាការដ្ឋាននាយកដ្ឋានអង្គរក្ស ក្នុងគោលដៅក្តាប់ឱ្យបានជាប់នូវរាល់បច្ចុប្បន្នភាពសភាពការណ៍ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។\n\nកិច្ចប្រជុំប្រចាំបញ្ជានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញសំខាន់ៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ តំណាងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងអនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ តំណាងអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ តំណាងការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។\n\nការដាក់ពង្រាយ និងចាត់តាំងក្រុមប្រចាំបញ្ជានេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការទទួលខុសត្រូវខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការគ្រប់គ្រងសភាពការណ៍ទូទៅឱ្យបានទាន់ពេលវេលា ការពារបូរណភាពទឹកដី និងធានាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នជាប្រចាំ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11884","languageVersionId":"3991","visibilityVersion":"5","versionToken":"a1.P7Z2DbARnKzYUD0E_g47dW7B7elZkJfNgPW6ZtbMzE4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T08:05:26Z"}