# អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការតាមដានសភាពការណ៍សន្តិសុខ និងស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9976>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11884","languageVersionId":"3991","visibilityVersion":"5","versionToken":"a1.P7Z2DbARnKzYUD0E_g47dW7B7elZkJfNgPW6ZtbMzE4"}

Original publication: 2026-10-15T08:05:26Z

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពពេញលេញតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រចាំបញ្ជាវេនទី៤ នៅទីបញ្ជាការដ្ឋាននាយកដ្ឋានអង្គរក្ស ក្នុងគោលដៅក្តាប់ឱ្យបានជាប់នូវរាល់បច្ចុប្បន្នភាពសភាពការណ៍ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ កិច្ចប្រជុំប្រចាំបញ្ជានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញសំខាន់ៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ តំណាងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងអនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ តំណាងអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ តំណាងការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពពេញលេញតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រចាំបញ្ជាវេនទី៤ នៅទីបញ្ជាការដ្ឋាននាយកដ្ឋានអង្គរក្ស ក្នុងគោលដៅក្តាប់ឱ្យបានជាប់នូវរាល់បច្ចុប្បន្នភាពសភាពការណ៍ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។

កិច្ចប្រជុំប្រចាំបញ្ជានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញសំខាន់ៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ តំណាងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងអនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ តំណាងអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ តំណាងការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ការដាក់ពង្រាយ និងចាត់តាំងក្រុមប្រចាំបញ្ជានេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការទទួលខុសត្រូវខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការគ្រប់គ្រងសភាពការណ៍ទូទៅឱ្យបានទាន់ពេលវេលា ការពារបូរណភាពទឹកដី និងធានាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នជាប្រចាំ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


