{"asset":"news","key":"9981","locale":"km","id":"news:9981:km","entityId":"news:9981","canonicalUrl":"https://www.kps-tv.com/km/news/detail/9981","state":"ready","title":"អាមេរិកពិចារណាប្រើគ្រាប់បែកយក្សដែលមានរហ័សនាម «ម្តាយនៃគ្រាប់បែកទាំងអស់» វាយប្រហារលើអ៊ីរ៉ង់!","summary":"យោងតាមចុះផ្សាយរបស់សារព័ត៌មាន CNN ដែលបានដកស្រង់សម្តីពីមន្ត្រីអាមេរិកដែលដឹងច្បាស់ពីបញ្ហានេះបានទម្លាយឱ្យដឹងថា កងទ័ពអាមេរិក កំពុងបង្កើតផែនការវាយប្រហារថ្មីមួយ ដែលអាចរួមបញ្ចូលទាំងការប្រើប្រាស់គ្រាប់បែក GBU-43/B Massive Ordnance Air Blast Bomb ដែលត្រូវបានស្គាល់ជាទូទៅថាជា «ម្តាយនៃគ្រាប់បែកទាំងអស់» ឬ Mother of all bombs ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យបើកប្រតិបត្តិការប្រយុទ្ធសារជាថ្មី។ ការដាក់ពង្រាយគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនេះ នឹងបង្ហាញពីការបោះជំហានឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងជម្លោះនេះ ទោះបីជាផែនការនេះ មិនទាន់បញ្ជាក់ជាផ្លូវការក៏ដោយ។","body":"យោងតាមចុះផ្សាយរបស់សារព័ត៌មាន CNN ដែលបានដកស្រង់សម្តីពីមន្ត្រីអាមេរិកដែលដឹងច្បាស់ពីបញ្ហានេះបានទម្លាយឱ្យដឹងថា កងទ័ពអាមេរិក កំពុងបង្កើតផែនការវាយប្រហារថ្មីមួយ ដែលអាចរួមបញ្ចូលទាំងការប្រើប្រាស់គ្រាប់បែក GBU-43/B Massive Ordnance Air Blast Bomb ដែលត្រូវបានស្គាល់ជាទូទៅថាជា «ម្តាយនៃគ្រាប់បែកទាំងអស់» ឬ Mother of all bombs ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យបើកប្រតិបត្តិការប្រយុទ្ធសារជាថ្មី។\n\nការដាក់ពង្រាយគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនេះ នឹងបង្ហាញពីការបោះជំហានឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងជម្លោះនេះ ទោះបីជាផែនការនេះ មិនទាន់បញ្ជាក់ជាផ្លូវការក៏ដោយ។\n\nគ្រាប់បែក Mother of all bombs ឬ ម្តាយនៃគ្រាប់បែកទាំងអស់ នេះ គឺជាអាវុធមហាបំផ្លិចបំផ្លាញកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើងជាចម្បងសម្រាប់វាយប្រហារគោលដៅលើផ្ទៃដី ប៉ុន្តែការពិចារណានាំយកអាវុធនេះមកប្រើប្រាស់ក្នុងវិបត្តិជាមួយអ៊ីរ៉ង់ កំពុងដាក់ប្រទេសទាំងពីរឱ្យស្ថិតក្នុងរបត់ដ៏គ្រោះថ្នាក់បំផុតដែលពិបាកនឹងស្មានទុកជាមុន៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12295","languageVersionId":"4475","visibilityVersion":"6","versionToken":"a1._a8gqt1pC4nDoYnlt_5e_zhQRhnkcW8HykWH3OfvuJc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-15T09:39:26Z"}