# គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ណែនាំកម្ពុជា-ថៃ មិនឱ្យបង្ហាញលទ្ធផលជាសាធារណៈ មុនការប្រកាសផ្លូវការ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9983>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12300","languageVersionId":"4020","visibilityVersion":"5","versionToken":"a1.ktSuofjFgEKyg5ZWpF6bWpYEvovxg9cLn4o2NNAvLuo"}

Original publication: 2026-10-15T10:29:40Z

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានតម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈពាក់ព័ន្ធនឹងលទ្ធផលនៃដំណើរការផ្សះផ្សា ដោយអនុវត្តតាមបទប្បញ្ញត្តិនៃនីតិវិធីដែលប្រទេសទាំងពីរបានឯកភាពគ្នា។ តាមនីតិវិធីនេះ ភាគីទាំងពីរត្រូវរក្សាការអត់ធ្មត់ និងមិនបញ្ចេញព័ត៌មានជាសាធារណៈអំពីលទ្ធផលនៃដំណើរការផ្សះផ្សា មុនពេលគណៈកម្មការចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ។

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានតម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈពាក់ព័ន្ធនឹងលទ្ធផលនៃដំណើរការផ្សះផ្សា ដោយអនុវត្តតាមបទប្បញ្ញត្តិនៃនីតិវិធីដែលប្រទេសទាំងពីរបានឯកភាពគ្នា។

តាមនីតិវិធីនេះ ភាគីទាំងពីរត្រូវរក្សាការអត់ធ្មត់ និងមិនបញ្ចេញព័ត៌មានជាសាធារណៈអំពីលទ្ធផលនៃដំណើរការផ្សះផ្សា មុនពេលគណៈកម្មការចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ។ ការអនុវត្តតាមកិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃការគោរពនីតិវិធីដែលបានកំណត់រួមគ្នារវាងកម្ពុជា និងថៃ។

គណៈកម្មការផ្សះផ្សានឹងជាអ្នកចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការស្ដីពីដំណើរការនេះ។ ដូច្នេះ ភាគីទាំងពីរត្រូវរង់ចាំការប្រកាសពីគណៈកម្មការមុននឹងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈពាក់ព័ន្ធនឹងលទ្ធផល ដើម្បីធានាថាការផ្សព្វផ្សាយព័ត៌មានស្របតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


