# ប្រាសាទមេបុណ្យខាងលិច ត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកាខាងមុខក្នុងការអភិរក្ស ថែរក្សា និងលើកតម្លៃប្រាសាទបុរាណ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9992>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12301","languageVersionId":"4049","visibilityVersion":"5","versionToken":"a1.ArYkgVxaGEQgwPMZXZV57ye1eeQ_YQmbXChmUBdiMFQ"}

Original publication: 2026-10-16T01:27:16Z

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យការដ្ឋានប្រាសាទមេបុណ្យខាងលិច ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំសោភ័ណភាពបរិស្ថានជុំវិញប្រាសាទ ឱ្យមានភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អ ត្រៀមសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ការចុះពិនិត្យនេះ មានគោលបំណងធានាឱ្យការរៀបចំទីតាំង និងបរិស្ថានជុំវិញប្រាសាទមានភាពសមស្រប និងត្រៀមលក្ខណៈបានល្អសម្រាប់ពិធីសម្ពោធជាផ្លូវការ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្ស ថែរក្សា និងលើកតម្លៃប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យការដ្ឋានប្រាសាទមេបុណ្យខាងលិច ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំសោភ័ណភាពបរិស្ថានជុំវិញប្រាសាទ ឱ្យមានភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អ ត្រៀមសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ការចុះពិនិត្យនេះ មានគោលបំណងធានាឱ្យការរៀបចំទីតាំង និងបរិស្ថានជុំវិញប្រាសាទមានភាពសមស្រប និងត្រៀមលក្ខណៈបានល្អសម្រាប់ពិធីសម្ពោធជាផ្លូវការ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្ស ថែរក្សា និងលើកតម្លៃប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

ប្រាសាទមេបុណ្យខាងលិច គឺជាសំណង់បុរាណដ៏សំខាន់មួយនៅក្នុងតំបន់អង្គរ ដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងវប្បធម៌។ ការរៀបចំត្រៀមសម្ពោធនាពេលខាងមុខនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់សាធារណជនបានស្វែងយល់ និងកោតសរសើរចំពោះតម្លៃដ៏វិសេសវិសាលនៃសម្បត្តិវប្បធម៌ខ្មែរ៕
អត្ថបទដោយ ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


