# ផ្លូវល្បឿនលឿន៖ ការត្រួតពិនិត្យ និងទំនាក់ទំនងជំនួយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/travel/detail/mpwt-expressway-travel-help>

Language: km

Content scope: full

Published edition: {"publicationId":"39","publishedRevision":"4"}

Original publication: 2026-10-19T05:01:15.434Z

ពិនិត្យយានយន្តមុនចេញដំណើរ និងរក្សាទុកលេខទំនាក់ទំនងសម្រាប់ជំនួយលើផ្លូវល្បឿនលឿន។

មុនចេញដំណើរ ត្រូវពិនិត្យហ្វ្រាំង សំបកកង់ ភ្លើងសញ្ញា ប្រេង និងថាមពលអគ្គិសនី។ គោរពផ្លាកសញ្ញា និងល្បឿនកំណត់ រក្សាគម្លាតសុវត្ថិភាព និងកុំឈប់ចតលើគន្លងអាសន្ន។
ព័ត៌មានសេវាកម្ម និងជំនួយសង្គ្រោះបន្ទាន់លើផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ៖ 1399, 092 33 1399 ឬ 098 33 1399។ ព័ត៌មានទូទៅ៖ 1275។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ទោចក្រយានយន្ត (ម៉ូតូ) អាចធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុបាន លុះត្រាតែមានទំហំស៊ីឡាំងចាប់ពី ៥០០ សង់ទីម៉ែត្រគូប ឬកម្លាំងម៉ូទ័រចាប់ពី ២៧ គីឡូវ៉ាត់ឡើងទៅ និងបិទលតាប័ត្រអនុញ្ញាតដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ព័ត៌មាន និងតំណផ្លូវការ
ទំព័រផ្លូវការ
លក្ខខណ្ឌសម្រាប់ម៉ូតូ៖ សេចក្ដីបញ្ជាក់ផ្លូវការ (១៦ តុលា ២០២៦)
ផ្ទៀងផ្ទាត់ព័ត៌មាន៖ ១៩ តុលា ២០២៦

ទំនាក់ទំនងសេវា: 1399 / 092 33 1399 / 098 33 1399

## Published fields

- kind: transport
- sourceLocale: zh
- translationKind: human
- location: ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ

## References


