ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់បានជាង ៦ លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន លើកទឹកចិត្តដល់ក្រុមហ៊ុន និងរោងចក្រនានា ដែលមានសក្តានុពលបំពុល ឱ្យចូលរួមគោរពច្បាប់បរិស្ថាន ក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរួមចំណែកទប់ស្កាត់ការបំពុល