跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមហែម សុវត្ថិនិងភរិយានិងលោកជំទាវឧកញ៉ាសុខ ស៊ីដា នាំយកអំណោយជូនវីរកងទ័ព វីរប៉ូលិសនិងជនភៀសឹកដែលរងរបួសនៅខេត្តព្រះវិហារនិងសៀមរាប

历史原文 · 暂无当前语言译文

摘要

ខេត្តសៀមរាប៖ ឯកឧត្តម ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងភរិយាលោកជំទាវ ណេត ធីតាវិឈុណា ព្រមទាំងលោកជំទាវឧកញ៉ា សុខ ស៊ីដា បានអញ្ជើញដឹកនាំគណៈប្រតិភូនាំយកអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមកចែកជូនវីរកងទ័ព វីរប៉ូលិសព្រំដែន និងជនភៀសឹកដែលរងរបួសកំពុងព្យាបាលនៅមណ្ឌលព្យាបាលក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។នាឱកាសនោះ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវឧកញ៉ា សុខ ស៊ីដា បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹ

ខេត្តសៀមរាប៖ ឯកឧត្តម ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងភរិយាលោកជំទាវ ណេត ធីតាវិឈុណា 

ព្រមទាំងលោកជំទាវឧកញ៉ា សុខ ស៊ីដា បានអញ្ជើញដឹកនាំគណៈប្រតិភូនាំយកអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមកចែកជូនវីរកងទ័ព វីរប៉ូលិសព្រំដែន និងជនភៀសឹកដែលរងរបួសកំពុងព្យាបាលនៅមណ្ឌលព្យាបាលក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវឧកញ៉ា សុខ ស៊ីដា  បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោជំទាវបណ្ឌិត ជូនដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ក៏បានលើកទឹកដល់វីរកងទ័ព វីរប៉ូលិស និងជនភៀសឹកដែលរងរបួសឱ្យយកចិត្តទុកដាក់ព្យាបាល និងមើលថែសុខភាពឱ្យបានល្អ និងបង្ហាញពីការដឹងគុណឥតឧបមាចំពោះភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្តឈាមស្រស់សាច់ស្រស់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីជូនជាតិមាតុភូមិ។

អំណោយដែលបាននាំមកចែកជូនវីរកងទ័ព វិរប៉ូលីស និងជនភៀសឹកដែលរងរបួសកំពុងព្យាបាលនៅមណ្ឌលព្យាបាលក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាបនាពេលនេះ រួមមាន៖ អង្ករ ទឹកបរិសុទ្ធ មី  ទឹកក្រូច ត្រីងៀត ឆីប៉ូវ បាយក្រៀម ក្រមា កន្ទេល និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ឡាយ កុល

评论

正在加载评论…