跳至正文
西哈努克省电视台 · 官方网站
登录

ជប៉ុន ចេញមុខបដិសេធព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ

历史原文 · 暂无当前语言译文

摘要

នាព្រឹកថ្ងៃទី៦ ខែសីហានេះ ស្ថានទូតបានចេញសេចក្តីប្រកាសបដិសេធចំពោះព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ អំឡុងពេលថៃមានជម្លោះព្រំដែនជាមួយកម្ពុជាយ៉ាងធ្ងន់ធ្ងរនេះ។ នេះជាសំណេរទាំងស្រុងរបស់ស្ថានទូតជប៉ុន៖ស្ថានទូតជប៉ុនបានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះគឺ មិនពិតទេ។ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះ

នាព្រឹកថ្ងៃទី៦ ខែសីហានេះ ស្ថានទូតបានចេញសេចក្តីប្រកាសបដិសេធចំពោះព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ អំឡុងពេលថៃមានជម្លោះព្រំដែនជាមួយកម្ពុជាយ៉ាងធ្ងន់ធ្ងរនេះ។ នេះជាសំណេរទាំងស្រុងរបស់ស្ថានទូតជប៉ុន៖
ស្ថានទូតជប៉ុនបានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះគឺ មិនពិតទេ។ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។
រដ្ឋាភិបាលជប៉ុនចាត់ទុកថាការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់។ យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…