跳至正文
西哈努克省电视台 · 官方网站
登录

បណ្ដាអង្គទូត ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប១៥ស្ថាប័ន បន្ដចុះពិនិត្យជំរុំជនភៀសសឹក «វត្តជ្រោយនាងងួន» នៅខេត្តសៀមរាប

历史原文 · 暂无当前语言译文

(សៀមរាប)៖ បណ្ដាអង្គទូត១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប១៥ស្ថាប័ន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានបន្ដចុះពិនិត្យជំរុំជនភៀសសឹកនៅ «វត្តជ្រោយនាងងួន» ក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹក មកស្នាក់នៅមណ្ឌលសុវត្ថិភាព «វត្តជ្រោយនាងងួន» មានចំនួន១០០៣គ្រួសារ ប្រជាពលរដ្ឋចំនួន៣៨៩៨នាក់ ស្រី២០៥១នាក់ ក្មេង៩៤៤នាក់។ 

មុនចុះមកខេត្ដសៀមរាបនេះ បណ្ដាអង្គទូត១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប១៥ស្ថាប័ន នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមជម្រាបដែរថា ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…