跳至正文
西哈努克省电视台 · 官方网站
登录

ពលករខ្មែររាប់ពាន់នាក់បន្តសម្រុកចាកចេញពីប្រទេសថៃតាមច្រកព្រំខេត្តប៉ៃលិន

历史原文 · 暂无当前语言译文

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែររាប់ពាន់នាក់បន្ថែមទៀត បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្រោមការសម្របសម្រួលនិងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពីកងកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្របសម្រួលដល់ដំណើរចូលប្រទេសរបស់ប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ ជាមួយគ្នានោះ ស្ថាប័នពាក់ព័ន្ធក៏មានផ្ដល់អាហារសម្រន់ និងទឹកសុទ្ធជូនដល់ពលករ។ 

ពលករខ្មែរបានថ្លែងអំណរគុណដល់កងកម្លាំងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។

សូមជម្រាបថា ពលករខ្មែរត្រឡប់ពីថៃ កើនឡើងដល់ជាង ៨៤ម៉ឺននាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥ ។ នេះបើយោងតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…