跳至正文
西哈努克省电视台 · 官方网站
登录

បណ្តេញជនជាតិថៃ២៧នាក់ចេញពីកម្ពុជាច្រកព្រំដែនប៉ោយប៉ែត

历史原文 · 暂无当前语言译文

ជនជាតិថៃចំនួន ២៧នាក់ (ស្រី១២នាក់) ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៧ ខែសីហា ដោយសារពួកគេពាក់ព័ន្ធបទល្មើសសម្រួលប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងលួចឆ្លងដែនខុសច្បាប់(គ្មានលិខិតឆ្លងដែន)។ នេះបើតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១១:១០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៧នាក់ ស្រី ១២នាក់ ពាក់ព័ន្ធបទល្មើសសម្រួលប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងលួចឆ្លងដែនខុសច្បាប់(គ្មានលិខិតឆ្លងដែន)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…