ក្រុមគ្រូពេទ្យចិនក្រុមទី៣ដែលជាជំនួយរបស់ភាគីចិនមកកាន់កម្ពុជានឹងត្រឡប់ទៅប្រទេសចិនវិញក្នុងពេលឆាប់ៗនេះ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គេបានព្យាបាលអ្នកជំងឺចំនួនប្រហែល ១.៩២ម៉ឺននាក់ និងផ្តល់ការបណ្តុះបណ្តាលផ្នែកឱសថបុរាណចិនដែលមានគុណភាពខ្ពស់ជូនដល់បុគ្គលិកពេទ្យកម្ពុជា។ នេះបើតាមការអះអាងរបស់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិនក្រុមទី៣ ដែលបានរួមចំណែកក្នុងការកសាងចំណងមិត្តភាពចិន-កម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏សូមស្វាគមន៍ការមកដល់នៃក្រុមគ្រូពេទ្យចិនក្រុមទី៤ដែលមកដល់កម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត







